នេប៉ាល់អនុញ្ញាតអោយជនជាតិអាមេរិកជាប់គាំងក្នុងទឹកដីរបស់ខ្លួន ចេញដំណើរតាមជើងយន្តហោះ១គ្រឿង

ចែករំលែក៖

ប្រទេសនេប៉ាល់​៖ ជើងហោះហើរមួយគ្រឿង​ ត្រូវបានគេរៀបចំឡេីង​ ដើម្បីដឹកជញ្ជូនជនជាតិអាមេរិក ដែលនៅជាប់គាំងចេញពីប្រទេសនេប៉ាល់ នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីរដ្ឋាភិបាល​បានពន្យារពេលបិទនៅទូទាំងប្រទេសមួយ សប្តាហ៍ទៀត​ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ Corona ។
បើតាមប្រភព​ Associated Press បានផ្សាយអោយដឹងថា៖ ជើងហោះហើរទាំងឡាយ​ ក៏ត្រូវបាន​ផ្អាករហូតដល់ថ្ងៃទី ១៥ ខែមេសា​ ។ ប៉ុន្តែជេីងហោះហើរ សំរាប់ធ្វើមាតុភូមិនិវត្តន៍អ្នកដំណេីរ ត្រូវបានគេរៀបចំឡើង សម្រាប់ពលរដ្ឋអាមេរិក។ ជើងហោះហើរមួយទៀត ត្រូវបានគេគ្រោងធ្វើនៅថ្ងៃពុធ ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិអូស្រ្តាលី ទៅកាន់ទីក្រុង Sydney ផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print