មនុស្ស៧នាក់រងរបួសធ្ងន់ ស្រាលដោយសារការបើកបរក្នុងស្ថានភាពងងុយដេក

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ដ ដោយអ្នកបើកបរអាចងងងុយមួយភាំង ក៏រ៉េចង្កូតធ្លាក់ថ្នល់ បណ្តាលឱ្យបុកដើមឈើបង្ករដោយខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង០៩ និង ៤៥នាទី ថ្ងៃអង្គារ០៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ត្រង់ចំនុចទល់មុខផ្ទះឈ្មោះ សាំង នី ស្ថិតនៅក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា៖ មានរថយន្តម៉ាក TOYOTA HIGHLANDER ផលិតឆ្នាំ មិនដឹងច្បាស់ ពាក់ស្លាកលេខ កោះកុង 2B- 6363ប្រភេទទេសចរណ៍ធុនតូច(គ្រួសារ)ពណ៌ស អ្នកបើកបរឈ្មោះ ឈួន ឈុន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិកោះកាពិ ឃុំកោះសារ៉ាយ ស្រុកកោះកុង ខេត្តកោះកុង ដឹកមនុស្សចំនួន ៦នាក់ ក្នុងទិសដៅពីខាងកើត ទៅទិសខាងលិច  បានរ៉េចង្កូតទៅបុកដើមឈើនៅក្បែរផ្លូវដោយខ្លួនឯង បណ្ដាលឲ្យរបួសរួមមាន៖
១, ឈ្មោះ សែម យ៉ត ភេទប្រុស អាយុ៣៦ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់។
២,ឈួន ឈុន អ្នកបើកបរ ស្រាល។៣, ឈ្មោះ ណុ វាសនា  ភេទប្រុស អាយុ២៣ឆ្នាំ អ្នករួមដំណើរ របួសស្រាស្រាល។៤, សែម ភ័ក្រ ប្រុស អាយុ៥០ ឆ្នាំអ្នករួមដំណើរ របួសស្រាល។៥, ម៉ម សារ៉ូន ភេទស្រី អាយុ២៨ឆ្នាំអ្នករួមដំណើរ របួសស្រាល។៦, សែន សីហា ភេទប្រុសអាយុ២៨ឆ្នាំអ្នករួមដំណើរ របួសស្រាល។៧,ឈ្មោះ ឈួន ផាន់ណា ភេទស្រីអាយុ៣១ អ្នករួមដំណើរ របួសស្រាល។ មូលហេតុ បើកបរស្ថិតក្នុងស្ថានភាពងងុយដេក។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ។ ចំណែករថយន្ដស្ទូច អូសជាក្រោយយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print