កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម ២៤នាក់ រស់និងធ្វើការគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង៣០នាទី នាថ្ងៃទី១២ខែមករា ឆ្នាំ២០១៦ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាមសចំនួន២៤នាក់ប្រុស១៨នាក់ស្រី៦នាក់ រស់និងធ្វើការគ្មានច្បាប់ ស្ថិតនៅក្នុង​សិប្ប​កម្ម​អារ​ឈើគ្មាន​លេខ​មួយ​កន្លែង​ ​​​​ក្នុង​ក្រុម​ទី​៧​ទី៨តាមបណ្ដោយផ្លូវលេខ៤៧៤កែងផ្លូវលេខ៩៩សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនិងឆែកឆេនេះ ដឹងនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំកាមន ចុះមកត្រួតពិនិត្យនិងឆែកឆេ មករស់នៅនិងធ្វើការខុសច្បាប់។ ឃាត់ខ្លួនមនុស្សចំនួន២៤នាក់ប្រុស១៨នាក់ស្រី៦នាក់ ។​

បច្ចុប្បុន​ជនជាតិវៀតណាមទាំងនេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​នីតិ​វិ​ធី​ ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print