ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង៣០នាទី នាថ្ងៃទី១២ខែមករា ឆ្នាំ២០១៦ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាមសចំនួន២៤នាក់ប្រុស១៨នាក់ស្រី៦នាក់ រស់និងធ្វើការគ្មានច្បាប់ ស្ថិតនៅក្នុងសិប្បកម្មអារឈើគ្មានលេខមួយកន្លែង ក្នុងក្រុមទី៧ទី៨តាមបណ្ដោយផ្លូវលេខ៤៧៤កែងផ្លូវលេខ៩៩សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនិងឆែកឆេនេះ ដឹងនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំកាមន ចុះមកត្រួតពិនិត្យនិងឆែកឆេ មករស់នៅនិងធ្វើការខុសច្បាប់។ ឃាត់ខ្លួនមនុស្សចំនួន២៤នាក់ប្រុស១៨នាក់ស្រី៦នាក់ ។
បច្ចុប្បុនជនជាតិវៀតណាមទាំងនេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕
ដោយ៖ ស រស្មី