អាមេរិក៖ កង្វះបរិក្ខាពេទ្យនៅអាមេរិក បានលេចចេញជារូបរាង ហើយក្រោយពេគិលានុបដ្ឋាយិកាធ្វើបាតុកម្មដោយ ដោយសារតែមិនមានឧបករណ៍ការពារសុវត្ថិភាពគ្រប់គ្រាន់ ពេលទៅព្យាបាលអ្នកជំងឺកូវីដ-១៩។នេះជារឿងមួយដ៏គ្រោះថ្នាក់ធ្វើឲ្យគ្រូពេទ្យបាក់ទឹកចិត្ត។
គិលានុបដ្ឋាយិកា នៅទីក្រុងញូវយ៉កប្រមាណជាង៣០នាក់នាំគ្នា ធ្វើបាតុកម្មនៅមុខមន្ទីរសុខាភីបាល ទីក្រុងញូវយ៉កដើម្បីប្រឆាំងការខ្វះសម្ភារៈ ការពារ ឆ្លងកូវីដ-១៩ពេលទៅព្យាបាលអ្នកជំងឺផ្ទាល់ ។
អ្នកស្រី Leyrose McIntyre ជាគិលានុបដ្ឋាយិកាដែលបានចូលរួមធ្វើបាតុកម្មនោះបានបញ្ជាក់ថា«ទាហានមិនអាចធ្វើសង្គ្រាមបានឡើយបើមិនមានកាំភ្លើង។ ហេតុអ្វីគិលានុបដ្ឋាយិកា ទៅធ្វើការនៅកន្លែងគ្រោះថ្នាក់ ដោយគ្មានសម្ភារៈការពារ?។
ការធ្វើបាតុកម្មខាងលើកើតឡើង ក្រោមការដឹកនាំរបស់ សមាគមន៍គិលានុបដ្ឋាយិកាក្នុងរដ្ឋញូវយ៉ក ដែលជាបាតុកម្មដ៏គម្រខណៈដែល រដ្ឋនេះបានហាមប្រាមពលរដ្ឋជួបជុំគ្នា។
បាតុកម្មធ្វើឡើងនៅខាងក្រៅ មជ្ឈមណ្ឌលសុខាភិបាល Montefiore ស្ថិតនៅតំបន់ Bronx ហើយអ្នកចូលរួមបានការពារ យ៉ាងល្អបំផុត ដោយឈរឆ្ងាយពីគ្នា ហើយលើកបដា ប្រឆាំងពីកង្វះបរិក្ខាពេទ្យ។
សកម្មភាពខាងលើរបស់គិលានុបដ្ឋាយិកា កើតឡើងក្រោយមានអ្នកឆ្លងនិងស្លាប់នៅអាមេរិក កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ដោយកូវីដ-១៩ ៕
ដោយ៖ ធីរីណា