គ្រូពេទ្យអាមេរិក៖ ទាហានមិនអាចធ្វើសង្គ្រាមដោយគ្មានអាវុធបានឡើយ

ចែករំលែក៖

អាមេរិក៖ កង្វះបរិក្ខាពេទ្យនៅអាមេរិក បានលេចចេញជារូបរាង ហើយក្រោយពេគិលានុបដ្ឋាយិកាធ្វើបាតុកម្មដោយ ដោយសារតែមិនមានឧបករណ៍ការពារសុវត្ថិភាពគ្រប់គ្រាន់ ពេលទៅព្យាបាលអ្នកជំងឺកូវីដ-១៩។​នេះជារឿងមួយដ៏គ្រោះថ្នាក់​ធ្វើឲ្យគ្រូពេទ្យបាក់ទឹកចិត្ត។
គិលានុបដ្ឋាយិកា នៅទីក្រុងញូវយ៉ក​ប្រមាណជាង​៣០នាក់នាំគ្នា ធ្វើបាតុកម្ម​នៅមុខ​មន្ទីរសុខាភីបាល ទីក្រុងញូវយ៉ក​ដើម្បីប្រឆាំងការខ្វះសម្ភារៈ ការពារ ឆ្លងកូវីដ-១៩​ពេលទៅព្យាបាលអ្នកជំងឺផ្ទាល់ ។
អ្នកស្រី Leyrose McIntyre ជាគិលានុបដ្ឋាយិកា​ដែលបានចូលរួមធ្វើបាតុកម្មនោះបានបញ្ជាក់ថា​«ទាហានមិនអាចធ្វើសង្គ្រាមបានឡើយបើមិនមានកាំភ្លើង​។ ហេតុអ្វីគិលានុបដ្ឋាយិកា ទៅធ្វើការនៅកន្លែងគ្រោះថ្នាក់ ដោយគ្មានសម្ភារៈការពារ?។
ការធ្វើបាតុកម្មខាងលើកើតឡើង ក្រោមការដឹកនាំរបស់ សមាគមន៍គិលានុបដ្ឋាយិកាក្នុងរដ្ឋញូវយ៉ក​ ដែលជាបាតុកម្មដ៏គម្រ​ខណៈដែល រដ្ឋនេះបានហាមប្រាមពលរដ្ឋជួបជុំគ្នា​។
បាតុកម្មធ្វើឡើងនៅខាងក្រៅ មជ្ឈមណ្ឌល​សុខាភិបាល Montefiore ស្ថិតនៅតំបន់ Bronx ហើយអ្នកចូលរួមបានការពារ យ៉ាងល្អបំផុត ដោយឈរឆ្ងាយពីគ្នា ហើយលើកបដា ប្រឆាំងពីកង្វះបរិក្ខាពេទ្យ។
សកម្មភាពខាងលើរបស់គិលានុបដ្ឋាយិកា កើតឡើងក្រោយមានអ្នកឆ្លងនិងស្លាប់នៅអាមេរិក កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន​ ដោយកូវីដ-១៩ ៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print