ដោយសារវីរុសកូរ៉ូណា (Covid-19) បន្តរាលដាលពេញចក្រភពអង់គ្លេសរហូតដល់ទីក្រុងធំមានការ ព្រួយបារម្ភយ៉ាងខ្លាំងនោះ រដ្ឋាភិបាលអង់គ្លេសអាចនឹងយកកីឡដ្ឋានធំៗប្រើប្រាស់ជាកន្លែងសម្រាកដាក់ព្យាបាលអ្នកជំងឺ Covid-19 ក្រោយពីក្លិប Chelsea និង Man Utd បានយល់ព្រមជាស្រេច ដើម្បីជួយស្ដារស្ថានភាពនេះ។
ក្រៅក្លិបល្បីទាំងពីរ Man Utd និង Chelsea នេះមានក្លិបជាច្រើនបានយល់ព្រមផងដែរ។ ពេលនេះការប្រកួតក៏មិនទាន់មាន ហើយប្រសិនបើមិនអាចជួយស្រោចស្រង់ស្ថានភាពឱ្យបានឆាប់ទេ នោះឱកាសនៃការបានលេងវិញក៏យូរទៀតដែរ។ តាមការចុះផ្សាយរបស់BBC លីកកំពូលអង់គ្លេសអាចនឹងពន្យារពេលរហូតដល់ដំណាច់ខែមេសាឯណោះ ។
បច្ចុប្បន្នអង់គ្លេស មានករណីឆ្លងនិងស្លាប់ដោយសារតែមេរោគ Covid-19 ច្រើនខ្លាំងផងដែរ។ បើទោះជាវិធានការជាច្រើនបានដាក់ហើយក៏ដោយ ប៉ុន្តែករណីឆ្លងនិងស្លាប់បន្ដកើនឡើងយ៉ាងខ្លាំង ធ្វើឱ្យស្ថានភាពក្នុងប្រទេសកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕
ដោយ៖ ភិរក្ស