កីឡដ្ឋាន​ធំ​ៗ​អាច​នឹង​ច្នៃ​ធ្វើ​ជា​កន្លែង​ដាក់​អ្នក​ផ្ទុក​មេរោគ Covid-19 ​នៅអង់គ្លេស

ចែករំលែក៖

ដោយសារវីរុសកូរ៉ូណា (Covid-19) បន្តរាលដាលពេញចក្រភពអង់គ្លេសរហូតដល់ទីក្រុងធំមានការ ព្រួយបារម្ភយ៉ាងខ្លាំងនោះ រដ្ឋាភិបាលអង់គ្លេសអាចនឹងយកកីឡដ្ឋាន​ធំ​ៗ​​ប្រើ​ប្រាស់​ជា​កន្លែង​សម្រាក​ដាក់​ព្យាបាល​អ្នក​ជំងឺ Covid-19 ​ក្រោយ​ពី​ក្លិប​ Chelsea ​និង Man Utd ​បានយល់​ព្រម​ជា​ស្រេច ដើម្បី​ជួយ​ស្ដារ​ស្ថានភាព​នេះ។
​ក្រៅក្លិបល្បីទាំងពីរ Man Utd ​និង Chelsea នេះមាន​ក្លិប​ជា​ច្រើនបាន​យល់​ព្រម​ផង​ដែរ។ ​​ពេល​នេះ​ការ​ប្រកួត​ក៏​មិន​ទាន់​មាន ​ហើយ​ប្រសិន​បើ​មិន​អាច​ជួយ​ស្រោចស្រង់​ស្ថានភាព​ឱ្យ​បាន​ឆាប់​ទេ ​នោះ​ឱកាស​នៃ​ការ​បាន​លេង​វិញ​ក៏​យូរ​ទៀត​​ដែរ។ តាមការចុះផ្សាយរបស់BBC លីកកំពូលអង់គ្លេសអាចនឹងពន្យារពេលរហូតដល់ដំណាច់ខែមេសាឯណោះ ។
បច្ចុប្បន្នអង់គ្លេស ​មាន​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​តែ​មេរោគ Covid-19 ​ច្រើន​ខ្លាំង​ផង​ដែរ។ ​បើ​ទោះ​ជា​វិធានការ​ជា​ច្រើន​បាន​ដាក់​ហើយ​ក៏​ដោយ ប៉ុន្តែ​ករណី​ឆ្លង​និង​ស្លាប់​បន្ដ​កើន​ឡើង​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​ស្ថានភាព​ក្នុង​ប្រទេស​កាន់​តែ​អាក្រក់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print