ជម្លោះហែកហួរ សំ ប៉ូលីដា និងព្រីម មន្ថា គឺជាករណីដំបូងក្រោយការស្នើរបស់សម្តេចតេជោឲ្យសិល្បករឈប់ជេរគ្នា

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវចោទប្រកាន់ហែកហួរគ្នាធ្ងន់ៗរវាង តារាសម្តែងព្រីម មន្ថា និងតារាចម្រៀងជើងចាស់ សំប៉ូលីដា បានផ្ទុះឡើងក្រោយ អ្នកនាងសំប៉ូលីដា កើតទុក្ខមិនសុខចិត្តព្រោះតែរងការចោទថាបានលួចកាបូបម៉ាកល្បីមួយរបស់អ្នកនាង ព្រីមមន្ថា។ ករណីហែកកេរគ្នាបែកអូហូរស្ទឹងនេះគឺជាករណីដំបូងហើយបន្ទាប់ពីការស្នើរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្នើឲ្យសិល្បករជេរគ្នាតាមហ្វេសប៊ុក។
សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២២ និងពិធីសំណេះសំណាលពិសាអាហារសាមគ្គី រវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករ សិល្បការិនី ក្រោបប្រធានបទ ”យុវវជនដើម្បីវប្បធម៌ជាតិ” ដែលរៀបចំនៅកោះពេជ្រ។សម្តេច មានប្រសាសន៍ស្នើសុំឲ្យសិល្បករសិល្បៈការិនី ២ចំណុច គឺទី១. កុំបង្ហាញភាពស៊ិចស៊ីហួសហេតុពេក និងទី២. កុំឈ្លោះគ្នាជេរគ្នាតាមហ្វេសប៊ុក។ សម្តេចហ៊ុន សែន បញ្ជាក់ថា ការបង្ហាញភាពសិចស៊ីជ្រុលពេក នាំឲ្យប៉ះពាល់ដល់ដល់តម្លៃវប្បធម៌ និងបង្ហាញពីកេរ្ដិ៍ខ្មាស ពិសេសគឺតារាស្រីៗតែម្ដង។ ចំណែកការឈ្លោះគ្នាតាមហ្វេសប៊ុក សម្តេចថា គឺមិនសមទាល់តែសោះសម្រាប់សិល្បករសិល្បៈការិនី ព្រោះពួកគេជាមនុស្សរបស់មហាជន ជាបុគ្គលសាធារណៈ ហេតុនេះហើយ សម្តេចសុំអង្វករសូមកុំឲ្យសិល្បករទាំងអស់ឈ្លោះគ្នាតាមហ្វេសប៊ុកទៀត ហើយបើមានរឿងអី គួររកដំណោះស្រាយនិយាយគ្នាតាមទូរស័ព្ទ ឬជួបគ្នាផ្ទាល់តែម្ដងទៅ។
កាលពីរសៀលថ្ងៃទី១ ខែមេសា តារាកំប្លែងមាត់ឆៅ អ្នកនាង សំប៉ូ លីដា បានព្រលះអតីតមិត្តរួមអាជីពម្នាក់ដែលនាងមិនបានបញ្ចេញឈ្មោះចំៗនោះទេ។ នៅក្នុងវីដេអូឡាយរយៈពេលជិត១ម៉ោងរបស់អ្នកនាង សំប៉ូ លីដា បានបង្ហាញថា រូបនាងត្រូវបាននារីម្នាក់ ចោទថានាងលួចកាបូបដៃដែលមានតម្លៃ៦០០ដុល្លារ។ ប៉ុន្តែអ្នកនាង សំប៉ូ លីដា បានបដិសេធទាំងស្រុង ហើយបានបន្តជេរប្រមាថចំៗទៅគូជម្លោះ។
​ទោះជាយ៉ាងណាអ្នកដែលបានឃើញការបញ្ចេញកំហឹងរបស់នាងស្នើឲ្យអ្នកនាងសំប៉ូ លីដា បន្ថយកំហឹងដោយងាកមករកដំណោះស្រាយដោយសន្តិវិធី ឬផ្លូវច្បាប់។
អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគម​សិល្បករ​ខ្មែរ ស្នើ​ឲ្យ​តារា​កំប្លែង អ្នកនាង សំ ប៉ូលីដា និងដៃគូរជម្លោះ បញ្ឈប់​សកម្មភាព​ជេរ​បញ្ចោរ និង​ហែកហួរ​គ្នា​តាម​បណ្ដាញសង្គមហ្វេស​ប៊ុក​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​អ្នក​សិល្បៈ។ប្រធាន​សមាគម រូបនេះលើកឡើងថា”កន្លង​មក​គេ​មិន​សូវ​ឲ្យ​តម្លៃ​អ្នក​សិល្បៈ​ដែល​មើល​ងាយ​អ្នក​សិល្បៈ​ដូច​គ្នា ហើយ​បើ​យើង​បង្ហាញ​ពី​ទង្វើ​ហ្នឹង​ទៀត រឹត​តែ​ធ្វើ​ឲ្យ​គេ​មើល​ងាយ។ អីចឹង​វា​នឹង​ប៉ះពាល់​ដល់​អ្នក​សិល្បៈ​ដទៃ​ទៀត​ដែល​គេ​ពុំ​ដែល​មាន​ទង្វើ​បែប​នេះ”៕

 

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print