នគរបាលអន្តោប្រវេសន៍ ត្រៀមបណ្តេញជនជាតិអាមេរិកម្នាក់ដែលផ្តិតទឹកមាត់ដាក់លេីលុយក្លែងក្លាយ រួចដាក់ចោលលេីទូ ATM ចេញពីប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិអាមេរិកម្នាក់ដែលផ្តិតទឹកមាត់ដាក់លេីលុយក្លែងក្លាយ រួចដាក់ចោលលេីទូ ATM ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា។ នេះបើតាមការបង្ហោះលើ Facebook ផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ។
សមត្ថកិច្ចបានអោយដឹងថា៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទី ដោយទទួលបានការអនុញ្ញាតិពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនបរទេស ០១នាក់ ឈ្មោះ LEWIS JEFFREY COOK ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិអាមេរិក ទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។ ខណៈបានឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣:០០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ០១នាក់ ឈ្មោះ LEWIS JEFFREY COOK ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិអាមេរិក ពីមណ្ឌលសុខភាពចាក់អង្រែ ពីបទ សង្ស័យមាន មេរោគកូវីដ-១៩ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ បន្ទាប់ពីធ្វើការសាកសួរដឹងថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជាជាច្រើនដង លើកចុងក្រោយនៅខែមករា ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ ស្នាក់នៅផ្ទះសំណាក់មានលាភ២។ ដោយនៅ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ជននេះបានចូលទៅក្នុងទូរដកប្រាក់ (ATM) អេសុីលីដា មួយចំនួន នៅរាជធានីភ្នំពេញ ហើយបានយកលុយក្លែងក្លាយដែលមានសរសេរពីសាសនា ព្រះយ៊េស៊ូ ដោយស្ដោះទឹកមាត់ដាក់ និងយកទុកលើទូរដកប្រាក់ (ATM) ក្រោយមកកម្លាំងនគរបាល បានឃាត់ខ្លួនបញ្ជូនទៅ មណ្ឌលសុខភាពចាក់អង្រែ ដើម្បីតាមដានជំងឺ ។ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ លទ្ធផលរបស់មន្ទីរពិសោធន៍ប៉ាស្ទ័រ ការពិនិត្យទទួលបានលទ្ធផលអវិជ្ជមាន និងបានពិនិត្យ ទឹកនោមរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមាន។ ជននេះធ្លាប់ជាប់ពន្ធនាគារ ចំនួន០២ដង នៅសហរដ្ឋអាមេរិក លើកទី១ នៅឆ្នាំ១៩៩១ រយៈពេល១៦ខែ ពីបទ ដុតបំផ្លាញព្រៃឈើនៅរដ្ឋកាលីហ្វញ៉ា និង លើកទី២ ឆ្នាំ២០០៧ រយៈពេល ០១ខែ នៅរដ្ឋវ៉ាស៊ីនតោន។ បច្ចុប្បន្នគ្មានលិខិត ឆ្លងដែនជាប់នឹងខ្លួន (លិខិតឆ្លងដែន ជននេះបានយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្ត ទិដ្ឋាការស្នាក់នៅ)៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print