នគរបាលស្រុកឧដុង្គឃាត់ខ្លួនជនសង្ស័យម្នាក់​ ចាប់​យក​ថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ:ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការរដ្ឋាននគរបាលស្រុកឧត្តុង្គគាត់ខ្លួនព្រមទាំងដកហូតបាននូវថ្នាំញៀនមួយចំនួន។

ហេតុការណ៍នេះបានកើតឡើងការពី វេលាម៉ោង ១៦:៣០នាទី ថ្ងៃទី ០៣ខែមេសាឆ្នាំ២០២០នៅចំណុចភូមិតាឡាក់ ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនខាងលើត្រូវបានសមត្ថកិច្ចឲ្យដឹងថាឈ្មោះ ព្រំ វណ្ណៈភេទ ប្រុស អាយុ ៣៦ឆ្នាំ នៅភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ។

សមត្ថកិច្ច​ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន៥កញ្ចប់ , ថ្នាំគ្រាប់ពណ៌ត្រាវចំនួន៣គ្រាប់ ជញ្ជីងថ្លឹងគ្រឿងញៀន ១ និង ទូរស័ព្ទដៃ ២ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកឧត្តុង្គដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print