ភ្នំពេញ៖ ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩ លោក ឧត្តមសេនីយ៍ទោ អុឹង ចាន់តារ៉ា និងលោក ឧត្តមសេនីយ៍ទោ សុត រតនះ មានតួនាទីជា អនុប្រធាននាយកដ្ឋាន ជនបរទេស អន្តោប្រវេសន្ត ជាអ្នកវិនិយោគនឯកជន នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍,
បានសម្រេចប្រគល់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៤០០០០០រៀល ក្នុង១ខែ ចំនួន៦ខែ ។ លោក វរសេនីយ៍ឯក ហាន់ ប៊ុត នាយការិយាល័យអធិការកិច្ចពលករបរទេល នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍,
បានសម្រេចប្រគល់ប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៣០០០០០ ក្នុង១ខែ រយៈពេលចំនួន៦ នឹងលោក វរសេនីយ៍ទោ ឈិន ជីវន្ត នាយរងការិយាល័យអធិការកិច្ចពលករបរទេល នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍,
បានសម្រេចប្រគល់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ២០០ ០០០រៀល ក្នុង១ខែ ចំនួន ៦ខែ ជូនទៅគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID -19) ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាល៕
...
ដោយ៖ ស រស្មី