បុរសម្នាក់ចង.កសម្លាប់ខ្លួនដោយសារអន់ចិត្តរឿងស្រីដែលខ្លួនលួចស្រឡាញ់យកប្ដីចោល

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ឈ្មោះ​ ហឿង ពុត អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិ សងឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ​ មានមុខរបរជា ជាងផ្សារដែក បានទៅធ្វើអត្តឃាតចង.កនឹងធ្នឹម​រោងជាង​ នៅក្រោយ ផ្ទះឈ្មោះ សំឡូត  ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា​ កាលពីវេលាម៉ោង​៦ និង២៨នាទីព្រឹក​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ថា ជនរងគ្រោះចង.ក ដោយសារខ្លួនអន់ចិត្តនឹងស្រីដែលខ្លួនស្រឡាញ់យកប្ដីចោល មុនថ្ងៃកើតហេតុជនរងគ្រោះបានផឹកស្រា​ជាមួយមិត្តភក្តិកាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦លុះព្រឹកឡើង ស្រាប់តែប្រទះឃើញចងក​សម្លាប់ខ្លួន នឹងធ្នឹមរោងជាង​ដែលគេជួលអោយមកធ្វើ​។

លោក ជាតិ គឹម ឆុង  អធិការរងស្រុកសន្ទុក ទទួលបន្ទុកផ្នែក ព្រហ្មទាន​បានអោយដឹងថា​ ក្រោយពីធ្វើកុសលវិច្ច័យ រួចបានសន្និដ្ឋានថា​​បុរសនេះស្លាប់ដោយសារធ្វើអត្តឃាតចង់.កខ្លួនឯងពិតប្រាកដមែន​​ ដោយពុំមានស្លាកស្នាមអ្វីផ្សេងនោះទេ បន្ទាប់មកបានប្រគល់សាកសព ជូនសាច់ញាតិក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ​៕

12506579_1676914019260228_209779409_n

12546029_1676914062593557_1730830071_o

12544906_1676913979260232_248733745_o

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print