ភ្នំពេញ៖ នៅក្នុងសារសំឡេងបទបញ្ជាទៅកាន់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បាន
សម្រេចដាក់ចេញផែនការថ្មីដោយបង្កើតស្តុករាជរដ្ឋាភិបាល ដោយតម្រូវឱ្យស្តុកនូវម៉ាស់ចំនួន១លានម៉ាសសម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំប្លេ ម៉ាស N95 ៥ពាន់ម៉ាស់ និងទឹកអាល់កុលចំនួន ១លានលីត្រ ទុកប្រើប្រាស់ក្នុងករណីមានការវិវឌ្ឍន៍មិនល្អណាមួយលើស្ថានភាពជំងឺកូវីដ១៩។
ប្រមុខរដ្ឋាភិបាលបាន គូសបញ្ជាក់ថា បើទោះបីថាស្ថានការវិវឌ្ឍន៍នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន មិនស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងណាក្តី តែដើម្បីប្រាកដថា កម្ពុជាមិនជួបបញ្ហាខ្វះម៉ាស់ សម្លៀកបំពាក់ និងទឹកអាល់កុលសម្រាប់ក្រុមគ្រូពេទ្យប្រើប្រាស់ត្រូវបង្កើតនូវស្តុកមួយសម្រាប់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែរួមសុខ រួមទុក្ខ ជាមួយប្រជាជនជានិច្ច បានដាក់ចេញវិធានការភ្លាមៗ មុននេះបន្តិច គឺដើម្បីប្រយុទ្ធប្រឆាំង Covid-19 សម្តេចតេជោ ហ៊ុន សែន ដាក់ចេញផែនការថ្មី គឺបញ្ជាទិញស្តុកម៉ាស១០លាន និងអាល់កុល១លានលីត្រ៕
ដោយ៖ សិលា