គ្រូពេទ្យនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំង ជំងឺCOVID-19 យ៉ាងសកម្ម ត្រូវសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើនប្រាក់ឧបត្ថម្ភ

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈសារសំឡេងដែលបានផ្ញើទៅកាន់ថ្នាក់ដឹកនាំ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជាមួយ COVID-19 ដែលកំពុងតែរីករាលដាល នៅទូទាំងពិភពលោកនេះ បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធ គឺក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ត្រូវបង្កើនប្រាក់ឧបត្ថម្ភដល់គ្រូពេទ្យនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺនេះ។
នៅក្នុងសារជាសំឡេង សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការដែលសម្ដេចបញ្ជាឲ្យបង្កើនជីវភាពគ្រូពេទ្យនៅជួរមុខនៅពេលនេះ ដោយសារមើលឃើញពីអ្វីដែលក្រុមគ្រួពេទ្យទាំងអស់នោះ បាននិងកំពុងខិតខំប្រឹងប្រែងបំពេញការងារ។
ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងរយៈពេលនេះ ក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់នោះ គ្មានពេលវេលាដើម្បីបានទៅជួបក្រុមគ្រួសារ ប្រពន្ធ កូននោះឡើយ ដូច្នេះហើយដើម្បីឲ្យគ្រូពេទ្យហ្នឹងនចិត្ត ទើបសម្ដេចសម្រេចបញ្ជាឲ្យបង្កើនថវិកាឧបត្ថម្ភតែម្ដង។
សម្ដេចតេជោ ថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានខែនេះ គ្រូពេទ្យទាំងអស់នេះ អត់បាននៅជិតប្រពន្ធ កូនទេ គឺជាការលះបង់ មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំឲ្យក្រុមគ្រូពេទ្យមានការពិបាកក្នុងការគិតគូរទៅដល់ក្រុមគ្រួសារ ខ្ញុំសូមស្នើឲ្យពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភ សម្រាប់គ្រូពេទ្យនេះ ថែមទៀត ដើម្បីឲ្យគ្រូពេទ្យទាំងនេះហ្នឹងនចិត្ដ កុំខ្វល់ទៅដល់បញ្ហាទាក់ទិនទៅនឹងគ្រួសារ ដែលនៅផ្ទះ ហើយគ្នាអត់ដែលបានទៅជួបសោះ»។
សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលប្រទេសជាតិជួបការលំបាក បានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈការបង្កើនប្រាក់ឧបត្ថម្ភនេះ នឹងធ្វើឲ្យក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់ អាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបំពេញការងារ ប្រយុទ្ធប្រឆាំងជាមួយជំងឺ COVID-19 ដែលកម្ពុជាកំពុងប្រឈម។ ក្នុងនោះមានសប្បុរសជន ស្ថាប័នរដ្ឋ ឯកជន ជាច្រើនបានចូលរួមបរិច្ចាគបៀវត្សជួយទៅ គណកម្មការជាតិប្រយុទ្ធជំងឺកូវិដ៩ ។
សូមបញ្ជាក់ថា៖ ស្របពេលកម្ពុជាកំពុងតែប្រឈមជាមួយជំងឺ COVID-19 ក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់ បានខិតខំព្យាយាមទាំងយប់ទាំងថ្ងៃ ដើម្បីរាំងស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។ ឆ្លងកាត់ការលំបាកទាំងនេះ ក្រុមគ្រូពេទ្យទាំងអស់ តែងតែបំពេញភារកិច្ចរបស់ខ្លួននៅខ្សែត្រៀមជួរមុខ ដោយយកចិត្តទុកដាក់យ៉ាងល្អបំផុត។
ក្រុមគ្រូពេទ្យជួរមុខ ធ្លាប់បានអះអាងថា ពួកគេទាំងអស់គ្នាមានគោលបំណងរួម គឺដើម្បីការពារសហគមន៍របស់ពួកគេ ឲ្យឆ្លងផុតតំណាក់កាលជំងឺរាតត្បាតមួយនេះ។ ពួកគេពិតជាមានមោទនភាពណាស់ ដែលជាអ្នកត្រួស ត្រាយក្នុងការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រោះថា ពួកគេអាចពិនិត្យមើលករណីនីមួយៗ ដោយប្រយ័ត្នប្រយែងចៀសវាងមិនឲ្យមានករណីណាមួយកើតឡើង ពោលគឺធានាបាននូវសុខភាព និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា បានកើនឡើងរហូតដល់៤៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ធ្លាក់ចុះមកត្រឹមចំនួន៦៥នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។
ទាំងក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានយកចិត្តទុកដាក់បំផុតជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ការពារការរាតត្បាតជំងឺកូវីដ១៩ ពិនិត្យ ព្យាបាល ដល់ប្រជាពលដ្ឋ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print