ប្រទេសចិន៖ ទង់ព្រះមហាក្សត្រ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង បានបង្ហូតត្រឹមពាក់កណ្តាលដង នាវេលាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីចូលរួមជាមួយ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំពិធីស្មិងស្មាធិ៍ទូទាំងប្រទេស ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។
សូមបណ្ជាក់ថា៖ ពិធីគោរពវិញ្ញាណក្ខន្ធត្រូវបានប្រកាសធ្វើឡើងនៅក្នុងប្រទេសចិនកាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ ដើម្បីរំលឹកដល់មនុស្សជាង ៣.៣០០ នាក់ដែលបានស្លាប់ដោយសារជំងឺ COVID-១៩ ។ នៅម៉ោង ១០:០០នាទីព្រឹក ប្រជាជននៅទូទាំងប្រទេសបានឈរស្មឹងស្មាធរយៈពេល ៣ នាទី គោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ក្នុងនោះរថយន្ត រថភ្លើង នាវានិងស៊ីរ៉ែនការពារអាកាសបានបន្លឺសម្លេងយ៉ាងកងរំពង នៅខណៈទង់ជាតិត្រូវបង្ហូតត្រឹមពាក់កណ្តាលដង៕
...
ដោយ៖ សុខ ខេមរា