ទង់ព្រះមហាក្សត្រ នាព្រះរាជដំណាក់នៅរដ្ឋធានីប៉េកាំង បានបង្ហូតត្រឹមពាក់កណ្តាលដង

ចែករំលែក៖

ប្រទេសចិន៖ ទង់ព្រះមហាក្សត្រ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង បានបង្ហូតត្រឹមពាក់កណ្តាលដង នាវេលា​ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០២០​នេះ ដើម្បីចូលរួមជាមួយ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំ​ពិធី​ស្មិងស្មាធិ៍​ទូទាំងប្រទេស​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ដោយសារ​ជំងឺកូវីដ-១៩។
សូមបណ្ជាក់ថា៖ ពិធីគោរពវិញ្ញាណក្ខន្ធត្រូវបានប្រកាសធ្វើឡើងនៅក្នុងប្រទេសចិនកាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ ដើម្បីរំលឹកដល់មនុស្សជាង ៣.៣០០ នាក់ដែលបានស្លាប់ដោយសារជំងឺ COVID-១៩ ។ នៅម៉ោង ១០:០០នាទីព្រឹក ប្រជាជននៅទូទាំងប្រទេសបានឈរស្មឹងស្មាធរយៈពេល ៣ នាទី គោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ក្នុងនោះរថយន្ត រថភ្លើង នាវានិងស៊ីរ៉ែនការពារអាកាសបានបន្លឺសម្លេងយ៉ាងកងរំពង នៅខណៈទង់ជាតិត្រូវបង្ហូតត្រឹមពាក់កណ្តាលដង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print