ស្ពានបេឡេសូដាវរងការខូចខាតសារជាថ្មីដោយសាររថយន្តធុនយក្សដឹកស្រូវឆ្លងកាត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៣១៤Dពីផ្សារប្រសូត្រមកកាន់ច្រកទ្វារព្រំដែនអន្តរជាព្រៃវល្លិ៍ស្រុកកំពង់រោន៏មានការរអ៊ូរទាំយ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋាននិងស្ថាប័នដែលពាក់ពន្ធ័មិនព្រមស្ថាបនាស្ពានបេឡេ(ស្ពានដែកសូដាវ)នេះខណះរងការខូចខាតជាអន្លើរដោយសារតែមានរថយន្តយីឌុបដឹកស្រូវធ្ងន់ធ្ងន់ជាច្រើនគ្រឿងបើកឆ្លងកាត់ស្ពានមួយនេះ។ ស្ពានបេឡេ(ស្ពានដែកសូដាវ)នេះស្ថិតក្នុងភូមិអូ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

IMG-20160112-WA0023

បើតាមប្រជាពលរដ្ឋធ្វើដំណើរបានឲ្យដឹងថា៖រហូតមកដល់ថ្ងៃទី១២ខែមករាឆ្នាំ២០១៦នេះស្ពានបេឡេមិនឃើញមានអាជ្ញាធរដែនដីក៏ដូចជាឈ្មួញរថយន្តដឹកស្រូវទាំងអស់នោះបានចេញមុខមកដោះស្រាយឬជួសជុលស្ពានសូដាវនេះឡើងវិញនោះទេដោយទុកឲ្យពិបាកក្នុងការធ្វើដំណើរពិសេសនិងអាចមានកើតគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរជាយថហេតុផងដែរព្រោះវាខូចខាតជាបណ្ដើរៗទៅហើយ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា៖ជារៀងរាល់ថ្ងៃមានរថយន្តយីឌុបដឹកស្រូវយកមកលក់ឲ្យឈ្មួញវៀតណាមតាមច្រកព្រៃវល្វ័ក្នុងស្រុកកំពង់រោទិ៍មិនតិចជាង៥០គ្រឿងក្នុងមួយថ្ងៃខណះស្ពានដែកសូដាវនេះវាចាស់ទ្រុឌទ្រោមរកកល់បាក់ម្ដងៗដោយប្រជាពលរដ្ឋបាននាំគ្នាយកកំណាត់ឈើយកមកដាក់កល់ពីលើដើម្បីឆ្លងកាត់ធ្វើដំណើរជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះដែរនគរវត្តមិនអាចសុំការបំភ្លឺពីអភិបាលស្រុក កំពង់រោទិ៍ដែលទើបតែឡើងកាន់តំណែងថ្មីថ្មោងនោះទេនារសៀលថ្ងៃទី១២ខែមករាឆ្នាំ២០១៦នេះព្រោះមិនអាចទំនាក់ទំនងបាន។

ប៉ុន្តែបើតាមមន្ត្រីសាលាស្រុកកំពង់រោទន៏បានអោយដឹងថា ស្ពានមួយនេះគឺខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានឲ្យខាងក្រុមហ៊ុនចិនដែលជាអ្នកដេញថ្លៃបានក្នុងការស្ថាបនាផ្លូវជាតិលេខ៣១៤Dនេះជួយជួសជុលដោយខាងក្រុមហ៊ុនចិនដែលស្ថាបនាផ្លូវនេះបានប្រាប់ថាបើយើងជួសជុលគឺទ្រទម្ងន់បានត្រឹមតែ៨តោនគឺពុំអាចឲ្យរថយន្តធុនធំដឹកស្រូវបានទេបានត្រឹមតែរថយន្តតូចប៉ុណ្ណោះឆ្លងកាត់នាពេលឆាប់ៗនេះផងដែរ។

IMG-20160112-WA0022

IMG-20160112-WA0020

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print