ម្ចាស់ផ្ទះជួលអត់គិតលុយថ្លៃជួលបន្ទប់ដល់អ្នកគ្មានការងារធ្វើពេលមានជំងឺកូវីដ-១៩

ចែករំលែក៖


ភ្នំពេញ៖ នា​ល្ងាចថ្ងៃ​ទី​ ៦ខែ​មេសា​ ឆ្នាំ​២០២០​ លោក​ ថេង​ សុថុល​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការ​មន​ បានចុះ​សួរ​សុខទុក្ខ​និង​សំណេះសំណាល​ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​តាម​បន្ទប់​ជួល២៣៤បន្ទប់​ ក្នុង​ខណ្ឌ​ចំការមន​ ។

​ ក្នុង​ការណ៍​ចុះ​សំណេះសំណាល​ និង​សួរ​សុខ​ទុក្ខ​តាម​ បន្ទប់​ជួល​នេះ​ លោក​ ថេង​ សុថុល​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការ​មន​ បានអោយ​ដឹង​ថា​ ដោយសារតែ​ បញ្ហា​ជំងឺ​ កូវីដ​ ១៩​ បានឆ្លង​រីក​ដាល​មកដល់​ ប្រទេស​កម្ពុជា​យើង​ ហើយ​តាម​បណ្ដា​ ក្រុមហ៊ុន​ សហគ្រាស​ ភោជនីយដ្ឋាន​ បៀរហ្គាដិន​ ខារ៉ាអូខេ​ ត្រូវ​បាន​បិទ​ជាបណ្តោះ​អាសន្ន​ ចឹង​ហើយ​បង​ប្អូន​ប្រជាពលរដ្ឋ​ មួយ​ចំនួន​ បានជួប​និង​ បញ្ហា​អត់​ប្រាក់ខែ​​ បង់ថ្លៃ​ផ្ទះ​ឬបន្ទប់​ជួល​ ដូច្នេះហើយ​ រូប​លោក​ ក៏​ទទូច​ស្នេី​សុំ​ អោយ​បងប្អូន​ ដែល​ជា​ម្ចាស់ផ្ទះ​ មាន​ បន្ទប់​ជួល​ក្នុង​ខណ្ឌ​ចំការមន​ មេត្តា​ អនុគ្រោះ​យោគយល់​ បន្ធូរបន្ថយ​ ទៅតាម​លទ្ធភាព​ដែល​ម្ចាស់​ផ្ទះ​អាចធ្វើ​ទៅ​បាន​ ។

លោក​ ថេង​សុថុល​ អភិបាល​ខណ្ឌ​ចំការ​មន​ បានបន្ត​ទៀត​ថា​ ដូច្នេះ​ហើយ​គឺ​នៅល្ងាចថ្ងៃទី ៦ខែ​មេសា​ ឆ្នាំ​២០២០​ លោក​ បាន​ដឹកនាំ​កម្លាំង​ មន្ត្រី​សាលា​ខណ្ឌ​ចំការមន​ ចុះ​ទៅ​ សួរសុខទុក្ខ​និង​សំណេះសំណាល​ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ក៍ដូច​ជា​ម្ចាស់​ផ្ទះ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ៩ សង្កាត់​ទន្លេបាសាក់ខណ្ឌ​ចំការមន​ ដែល​ផ្ទះ​ជួល​ខាង​លើ​ គឺ​មាន​បន្ទប់​ជួល​ចំនួន២៣៤បន្ទប់ ហើយ​ម្ចាស់​ផ្ទះ​ខាង​លើ​ ក៍បានបាន​បន្ធូរបន្ថយ​តាម​ការ​ទទូច​ ស្នេីសុំ​របស់​ថ្នាក់​ដឹក​នាំ​​ គឺបាន​បញ្ចុះ​តម្លៃ​ ២០ភាគរយ​ដល់​៥០ភាគរយដល់អ្នក​ដែរ​ជួល​បន្ទប់​ស្នាក់​ផងដែរ​ក្នុងនោះស្រ្តីម្ចាស់ផ្ទះគាត់អត់គិតលុយសូម្បីតែ១កាក់ចំពោះអ្នកអត់ការងារធ្វើរហូតមានការងារធ្វើវិញបានគិតធម្មតា ។

ជាចុងក្រោយ​ លោក​ អភិបាល​ ក៍បាន​ថ្លែង​អំណរគុណ​ ដល់​ម្ចាស់​ និង​ណែ​នាំ​ ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​បន្ទប់​ជួល​ ចូលរួម​ទប់ស្កាត់​ និង​ការ​ពារ​ ការឆ្លង​ជម្ងឺ​ កូវីដ​១៩​ ដោយ​ត្រូវ​ចេះ​ រក្សា​អនាម័យ​ ដោយ​ពាក់​ម៉ាស់​ លាង​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជាមួយ​នឹង​សាប៊ូ​ ជែល​ និង​អាកុល​ ជានិច្ច​ ដើម្បី​ សុខភាព​ និង​ការ​ឆ្លង​ មេរោគ​ កូវីដ​១៩​នេះ​ផង​ដែរ​ ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print