ភ្នំពេញ៖ នាល្ងាចថ្ងៃទី ៦ខែមេសា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទប់ជួល២៣៤បន្ទប់ ក្នុងខណ្ឌចំការមន ។
ក្នុងការណ៍ចុះសំណេះសំណាល និងសួរសុខទុក្ខតាម បន្ទប់ជួលនេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានអោយដឹងថា ដោយសារតែ បញ្ហាជំងឺ កូវីដ ១៩ បានឆ្លងរីកដាលមកដល់ ប្រទេសកម្ពុជាយើង ហើយតាមបណ្ដា ក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន បៀរហ្គាដិន ខារ៉ាអូខេ ត្រូវបានបិទជាបណ្តោះអាសន្ន ចឹងហើយបងប្អូនប្រជាពលរដ្ឋ មួយចំនួន បានជួបនិង បញ្ហាអត់ប្រាក់ខែ បង់ថ្លៃផ្ទះឬបន្ទប់ជួល ដូច្នេះហើយ រូបលោក ក៏ទទូចស្នេីសុំ អោយបងប្អូន ដែលជាម្ចាស់ផ្ទះ មាន បន្ទប់ជួលក្នុងខណ្ឌចំការមន មេត្តា អនុគ្រោះយោគយល់ បន្ធូរបន្ថយ ទៅតាមលទ្ធភាពដែលម្ចាស់ផ្ទះអាចធ្វើទៅបាន ។
លោក ថេងសុថុល អភិបាលខណ្ឌចំការមន បានបន្តទៀតថា ដូច្នេះហើយគឺនៅល្ងាចថ្ងៃទី ៦ខែមេសា ឆ្នាំ២០២០ លោក បានដឹកនាំកម្លាំង មន្ត្រីសាលាខណ្ឌចំការមន ចុះទៅ សួរសុខទុក្ខនិងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាម្ចាស់ផ្ទះមួយកន្លែង ស្ថិតនៅភូមិ៩ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ដែលផ្ទះជួលខាងលើ គឺមានបន្ទប់ជួលចំនួន២៣៤បន្ទប់ ហើយម្ចាស់ផ្ទះខាងលើ ក៍បានបានបន្ធូរបន្ថយតាមការទទូច ស្នេីសុំរបស់ថ្នាក់ដឹកនាំ គឺបានបញ្ចុះតម្លៃ ២០ភាគរយដល់៥០ភាគរយដល់អ្នកដែរជួលបន្ទប់ស្នាក់ផងដែរក្នុងនោះស្រ្តីម្ចាស់ផ្ទះគាត់អត់គិតលុយសូម្បីតែ១កាក់ចំពោះអ្នកអត់ការងារធ្វើរហូតមានការងារធ្វើវិញបានគិតធម្មតា ។
ជាចុងក្រោយ លោក អភិបាល ក៍បានថ្លែងអំណរគុណ ដល់ម្ចាស់ និងណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបន្ទប់ជួល ចូលរួមទប់ស្កាត់ និងការពារ ការឆ្លងជម្ងឺ កូវីដ១៩ ដោយត្រូវចេះ រក្សាអនាម័យ ដោយពាក់ម៉ាស់ លាងដៃឲ្យបានត្រឹមត្រូវ ជាមួយនឹងសាប៊ូ ជែល និងអាកុល ជានិច្ច ដើម្បី សុខភាព និងការឆ្លង មេរោគ កូវីដ១៩នេះផងដែរ ៕
ដោយ៖ ស រស្មី