តើស្បែកជើងអាចនាំរាលដាលជំងឺវីរុសកូវីដ-១៩ ចូលផ្ទះដែរឬទេ?

ចែករំលែក៖

ពិភពលោក៖ ភាគច្រើនមនុស្សសម្អាតតែដៃ​ ដោយសារតែដៃប៉ះផ្ទាល់ជាមួយផ្ទៃមុខច្រើនជាងគេ​ ដោយមិនសូវចាប់អារម្មណ៍ សម្អាតទាំងដៃនិងជើងនោះឡើយ។ តើជើងអាចនាំអោយឆ្លងជំងឺវីរុសកូវីដ១៩ ចូលក្នុងផ្ទះដែរឬទេ?
ចំពោះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩កាន់តែកើនឡើងខ្ពស់នៅលើពិភព​លោក។ អំពីវិធានការការពារតាមផ្លូវច្បាប់ណែនាំដោយអង្គការសុខភាពពិភពលោកគឺយើង លាងដៃ ឲ្យបានច្រើនលើករាល់ពេលប៉ះវត្ថុអ្វីមួយ​ហើយ បញ្ចៀសការជួបជុំគ្នានៅទីសាធារណៈ​។
តាមគេហទំព័រ ​HuffPost បានផ្សាយនៅថ្ងៃទី​៦ខែមេសាថា៖ មានមនុស្សជាច្រើនបារម្ភថា ការពាក់ស្បែកជើងចូលក្នុងផ្ទះ​អាចនាំកូវីដ-១៩​ចូលផ្ទះ។ លោកស្រី Carol Winner អ្នកឯកទេសសុខភាពសាធារណៈ ជនជាតិអាមេរិក បានលើកឡើងថា​«ជាការពិត ស្បែកជើង ឬជើង គឺស្ថិតនៅឆ្ងាយពីផ្ទៃមុខ ហើយការឆ្លងពីជើងគឺមានអត្រាតិចបំផុត»។
ចំណែកវេជ្ជបណ្ឌិត​Georgine Nanos ជនជាតិអាមេរិក ក៏បានបញ្ជាក់ផងដែរថា៖ ស្បែកជើងក៏អាចនាំវីរុសចូលផ្ទះផងដែរ ក្រោយពេលដែលយើងទៅទីសាធារណៈ។ សូមបញ្ជាក់ផងដែរថា៖ កូវីដ-១៩ អាចរស់នៅក្នុងបរិយាកាស បាន​៣ម៉ោង រស់នៅលើជ័រ និងគ្រឿងដែកអ៊ីណុក បានដល់១២ម៉ោង ឬ ​៣ថ្ងៃ ក្នុងនោះមានទាំងនៅលើស្បែងជើងផងដែរ។
ដូច្នេះរាល់ពេលដែលពាក់ស្បែកជើង ឬ​កាន់ស្បែកជើង ដៃយើងអាចជាប់មេរោគ ហើយពេលភ្លេចខ្លួនយកដៃប៉ះផ្ទៃមុខ អាចឆ្លងបានគ្រប់ពេល​។
ចំណែកវេជ្ជបណ្ឌិត មានឯកទេសជំងឺឆ្លងរបស់ប្រទេសអូស្ត្រាលី ​ក៏បានសន្និដ្ឋានស្រដៀងគ្នានោះដែរ គឺស្បែកជើងក៏អាចនាំវីរុសចូលក្នុងផ្ទះ ហើយចម្លងទៅមនុស្ស​នៅក្នុងផ្ទះ ពេលដែលទៅប៉ះវា ។ ទាំងនោះហើយទើបត្រូវបាញ់ថ្នាំកម្ចាត់វីរុសនៅគ្រប់ទីកន្លែង ទាំងផ្លូវថ្នល់សាធារណៈ​ តំបន់ដែលមានមនុស្សធ្វើដំណើរច្រើន ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print