យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Goal បានឲ្យដឹងថា វេជ្ជបណ្ឌិតប្រចាំក្លិប Reims លោក Bernard Gonzalez ដែលជាក្លិបកំពុងឈរលេខ ៦ ក្នុងតារាងលីកកំពូលបារាំងត្រូវបានគេដឹងថា រូបលោកសម្រេចធ្វើអត្តឃាតក្រោយដឹងថា ចេញរោគសញ្ញាមានផ្ទុកវីរុស COVID-19 ។
ប្រធានក្លិប Reims លោក Jean-Pierre Caillot បាននិយាយប្រាប់សារព័ត៌មានបារាំង ទាំងសោកស្ដាយ វេជ្ជបណ្ឌិតមានចំណេះដឹងពេញខ្លួន ទាំងវិទ្យាសាស្ត្រនិងអក្សរសាស្ត្របានសម្រេចចិត្តលាចាកលោកដោយមិនលាមួយម៉ាត់។
គួរបញ្ជាក់ថា វេជ្ជបណ្ឌិតប្រចាំក្លិបវ័យ៦០ឆ្នាំ រូបនោះបានបម្រើការជូនក្លិបជាង២៣ឆ្នាំមកហើយ។ លោកដុកទ័រ Bernard សម្លាប់ខ្លួន បែបនោះខាងភាគីក្លឹបមិនបញ្ជាក់ឲ្យប្រភពសារព័ត៌មានបានដឹងនោះឡើយ កំពុងនៅជាករណីសង្ស័យ។ ផ្ទុយទៅវិញ ក្លិបបានចេញសេចក្តីជូនដំណឹងនូវទុក្ខដ៏ក្រៀមក្រំសូម្បីតែប្រធានក្លិបក៏ភ្ញាក់ផ្អើលនឹងរឿងនេះដែរ ៕
ដោយ៖ ភិរក្ស