ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បន្ទាប់ពីសំរាកព្យាបាលមួយរយះ ដោយការយកចិត្តទុកដាក់ទទួលការព្យាបាលពីលោក វេវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកដីថ្មីខេត្តបន្ទាយមានជ័យពេលនេះ គាត់បានជាសះស្បេីយពីវីរុសកូវីដ១៩ហើយ អាចត្រឡប់ទៅគេហដ្ឋានវិញបាន ក្រោមការយកចិត្តទុកដាក់ពី លោក អ៊ុំ រារាត្រីអភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុលអភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត អភិបាលរង ននិងក្រុមការងារក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា នៅថ្ងៃទី ៧ខែមេសាឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃេីញអ្នកជំងឺ COVID-19 ១ករណីថ្មី ជាសរុបប្រទេសយេីងមានចំនួន ១១៥ករណី និង បានព្យាបាលជាសះស្បេីយចំនួន ៥ករណីទៀត សរុប ៥៨នាក់ ស្លាប់គ្មាន ។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង សូមបប្អូនបន្តការប្រុងប្រយ័ត្ននិងអនុវត្តអនាម័យជាប់ជានិច្ច។
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋកម្ពុជា មិនត្រូវសប្បាយភ្លេចខ្លួននោះទេ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ កាន់បន្ថយការធ្វើដំណើរទៅកាន់ស្រុកកំណើត។ ក្នុងនោះ សម្តេចសូមលើកដៃសំពះអង្វរកសុំការយោគយល់ប្រជាពលរដ្ឋ ចំពោះការផ្អាកបុណ្យចូលឆ្នាំថ្មី ព្រោះបើសិនមានការឆ្លងអ្នកស្លាប់គឺប្រជាពលរដ្ឋខ្លួនឯង៕
ដោយ៖ សិលា