ពិតជា..! សូមចូលរួមអបអរសារផង​ យុវជនម្នាក់អាយុ ៣០ឆ្នាំដែល​ ផ្ទុកមេរោគវីរុសកូវីដ១៩​(បំរេីការងារនៅ​ star city)​ ត្រូវបានជាសះស្បេីយហេីយ!

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់​បន្ទាប់ពីសំរាកព្យាបាលមួយរយះ​ ដោយការយកចិត្តទុកដាក់​ទទួលការព្យាបាលពីលោក​ វេវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកដីថ្មីខេត្តបន្ទាយមានជ័យពេលនេះ​ គាត់បានជាសះស្បេីយពីវីរុសកូវីដ១៩ហើយ អាចត្រឡប់ទៅគេហដ្ឋានវិញបាន ក្រោមការយកចិត្តទុកដាក់ពី លោក​ អ៊ុំ​ រារាត្រីអភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ លោក​គាត​ ហ៊ុល​អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត​ អភិបាលរង​ ននិងក្រុមការងារក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា នៅថ្ងៃទី ៧ខែមេសាឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃេីញអ្នកជំងឺ​ COVID-19​ ១ករណីថ្មី ជាសរុបប្រទេសយេីងមានចំនួន​ ១១៥ករណី​​ និង បានព្យាបាលជាសះស្បេីយ​ចំនួន​ ៥ករណីទៀត​ សរុប ៥៨នាក់ ស្លាប់គ្មាន​ ​។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ សូមបប្អូនបន្តការប្រុងប្រយ័ត្ននិងអនុវត្តអនាម័យជាប់ជានិច្ច​។
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋកម្ពុជា មិនត្រូវសប្បាយភ្លេចខ្លួននោះទេ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ កាន់បន្ថយការធ្វើដំណើរទៅកាន់ស្រុកកំណើត។ ក្នុងនោះ សម្តេចសូមលើកដៃសំពះអង្វរកសុំការយោគយល់ប្រជាពលរដ្ឋ ចំពោះការផ្អាកបុណ្យចូលឆ្នាំថ្មី ព្រោះបើសិនមានការឆ្លងអ្នកស្លាប់គឺប្រជាពលរដ្ឋខ្លួនឯង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print