នៅលើពិភពលោក អាចនិយាយបានថា នេះជាលើកទីមួយ ដែលជំងឺឆ្លង រាតត្បាត គ្រប់ទីកន្លែង ទាំងនោះកណ្តាលសមុទ្រ និង កណ្តលព្រៃជ្រៅ ក៏មានអ្នកឆ្លងផងដែឬ ។ មិនតែប៉ុណ្ណោះវីរុសនេះមិនស្គល់ថា អ្នកតូច អ្នកធំ ស្តេច ឬ រាស្ត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី នោះឡើយ គឺឆ្លងទាំងអស់ ។
កន្លងមក នាវាផ្ទុកយន្តហោះ របស់អាមេរិក នៅកណ្តាលមហាសមុទ្រប៉ាសីហ្វិក ក៏មានទាហានឆ្លងកូវីដ-១៩ ផងដែរ។ ប៉ុន្តែអ្វីដែល ចាប់អារម្មបំផុតនោះគឺ ក្រុមកុលសម្ពន្ធរស់នៅកណ្តាលព្រៃ អាម៉ាហ្ស៊ូន ក្នុងប្រទេសប្រេស៊ីល ក៏មានអ្នកឆ្លងកូវីដ-១៩នោះដែរ ។
ជាក់ស្តែងរឿងដែលនឹកស្មានមិនដល់មួយគឺ កូវីដ១៩ឆ្លងទៅដល់ព្រៃអាម៉ាហ្សូន ដោយស្ត្រីវ័យ២០ឆ្នាំម្នាក់ជាជនជាតិភាគតិចក្នុងព្រៃអាម៉ាហ្សូន ត្រូវបានគេរកឃើញថាមានឆ្លងមេរោគ Covid-19 ដែលនេះជាករណីដំបូងហើយក្នុងព្រៃនៅប្រទេសប្រេស៊ីលនេះ។
ការឆ្លងកើតឡើងដោយសារតែ ស្ត្រីវ័យក្មេងម្នាក់ក្នុងចំណោមមនុស្ស២៧នាក់ ដែល
បានទាក់ទងជាមួយគ្រូពេទ្យឈ្មោះ Matheus Feitosa ដែលបានចុះទៅតំបន់នោះកាលពីសប្ដាហ៍មុន។ លោកគ្រូពេទ្យម្នាក់នេះ ពេលត្រលប់ពីព្រៃអាម៉ាហ្សូនវិញ ត្រូវបានគេរកឃើញថាឆ្លងមេរោគ Covid-19 ហើយគេក៏បានស្វែងរកអ្នកប៉ះពាល់ជាមួយលោក។ ចុងក្រោយនេះ ស្ត្រីឈ្មោះ Kokama វ័យ២០ឆ្នាំត្រូវបានរកឃើញថាមានផ្ទុកមេរោគ។
គេមិនទាន់អាចសន្និដ្ឋានថា គ្រូពេទ្យ ចម្លងទៅក្រុមជនជាតិភាគតិច ឬក៏ក្រុមជនជាតិភាគតិចចម្លងទៅគ្រូពេទ្យនៅឡើយទេ។ រដ្ឋាភិបាល ប្រេស៊ីលបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាល់ ក្រុមកុលសម្ពន្ធ ក្នុងព្រៃអាម៉ាហ្ស៊ូន អាចធ្វើ បង្កវិនាសកម្មដល់ក្រុម ទាំងនោះ៕