ស្ថានទូតកម្ពុជា៖ សូមអោយបងប្អូនអនុវត្តតាម ការណែនាំរបស់អជ្ញាធរកូរ៉េអោយបានហ្មត់ចត់ដើម្បីជៀសផុតពីជំងឺឆ្លងCOVID-19

ចែករំលែក៖

ភ្នពេញ៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េអំពាវសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាពផង និងមេត្តាចូលរួម និងអនុវត្តតាម ការណែនាំរបស់អជ្ញាធរកូរ៉េអោយបានហ្មត់ចត់ដើម្បីជៀសផុតពីជំងឺឆ្លងCOVID-19។ ដោយណែនាំ
កុំចេញពីបន្ទប់បើមិនមានអ្វីចាំបាច់ បើចេញត្រូវការពារខ្លួនដោយវិធីមួយចំនួនដូចខាងក្រោម៖
1. ពាក់ម៉ាសជាប្រចាំ
2. លាងដៃនឹងសាប៊ូជាប្រចាំ
3. សំអាតរបស់ប្រើប្រាស់ជាប់ខ្លួនរបស់យើងនឹងអាល់កុលជាពិសេសទូរស័ព្ទដៃរបស់យើង
4. ជៀសវាងប្រើដៃមិនស្អាប៉ះពាល់មុខ ភ្នែក ច្រមុះ និងមាត់។

ប្រសិនបើមានករណីសង្ស័យសូមមេត្តាផ្តល់ព័ត៌មាននេះ ទៅកាន់មន្រ្តីគ្រប់គ្រងតាមសាលានីមួយៗ ឬផ្តល់ព័ត៌មានដល់ស្ថានទូត ឬសមាគមនិស្សិតឱ្យបានទាន់ពេលវេលា ។ បងប្អូននិស្សិត អតីតនិស្សិត និងប្រជាពលរដ្ឋខ្មែរនៅកូរ៉េទាំងអស់ជ្រាបថា លេខទូរស័ព្ទHot Line (010-4888-7848) សម្រាប់ បម្រើការ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍ ដើម្បីសម្រួលដល់បងប្អូនទំនាក់ទំនងមកក្រុម ការងារពិសេសចំពោះកិច្ចពាក់ព័ន្ធនឹងករណីមេរោគកូរ៉ូណាCOVID-19៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print