នៅស្រុកពារាំង ពលករចំណាកស្រុក មកពីក្រៅប្រទេស រស់នៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ

ចែករំលែក៖

ខេត្តព្រៃវែង៖ ពលករចំណាកស្រុក មកពីក្រៅប្រទេស ដែលរស់នៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ បាននិងកំពុងពិនិត្យតាមដានសុខភាពរបស់ពួកគាត់។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថ្លែងសសើរដល់ ពលករនាសន្និសីទកាសែត ថាចេះ អនុវត្តរស់នៅដាច់ដោយឡែកពីគេ ហើយមានការយកចិត្តទុកពីក្រុមការងារនោះទៀតផង។
ជាក់ស្តែងនារសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដំណើរដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងលោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង រួមទាំងលោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសុខាភិបាលស្រុកពារាំង បានចុះសួរសុខទុក្ខបងប្អូនពលករចំណាកស្រុក មកពីក្រៅប្រទេស ដែលរស់នៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ ដើម្បីពិនិត្យតាមដានសុខភាពរបស់ពួកគាត់។

ក្នុងឱកាសនោះដែរសម្តេច ក៏បានអញ្ជើញចុះពិនិត្យកន្លែងរៀបចំឱ្យនៅដាច់ដោយឡែក តាមខ្នងផ្ទះ, បន្ទប់ដាច់ពីគេ, ខ្ទមនៅដាច់ពីគេ រួមទាំងសាលារៀននៅក្នុងស្រុកពារាំង សម្រាប់ត្រៀមលក្ខណៈទទួលបងប្អូនពលករដែលវិលត្រឡប់មកនាពេលចូលឆ្នាំថ្មីខាងមុខនេះ៕

 

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print