ភ្នំពេញ៖ បើតាមការអោយដឹងពីមន្ត្រីតុលាការ បញ្ជាក់ថា៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB និង FBTVពីបទ “ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។
ហើយបើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ ថា ពេលនេះសំណុំរឿងនិងជនត្រូវចោទ សុវណ្ណ រិទ្ធី ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន លោក សុវណ្ណ រិទ្ធី ។ បទ “ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” គឺ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ ៕
...
ដោយ៖ សិលា