​ផឹក​ស្រវឹង​ខឹង​បបួល​ប្រពន្ធ​មិន​ទៅ​ លេង​ស្រុក​បើករថយន្ដ​ក្រឡាប់​ស្លាប់​

ចែករំលែក៖

​ខេត្ដស្ទឹងត្រែង​៖​ បុរស​ម្នាក់​បើក​រថ​ យន្ដ​ខណៈ​ស្រវឹង​និង​ខឹង​ប្រពន្ធ​បណ្ដាល​ឱ្យ​ រថយន្ដ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ទៅ​ផ្ទប់​ នឹង​របង​ថ្មរ​បើកទ្វារ​ខ្ទាត​ចេញពី​រថយន្ដ​ស្លាប់​នៅ​នឹង​កន្លែង​ ។​ ករណី​នេះ​បាន​កើត​ ឡើង​នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច​ ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ឃុំ​ព្រះ​ រំកិល​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្ដស្ទឹងត្រែង​។​

IMG-20160112-WA0004

​តាម​ប្រពន្ធ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ សាយ​ សំ​អូន​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ឃុំ​-​ស្រុក​កើត​ ហេតុ​ ។​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​ គ្រោះ​បាន​ផឹកស៊ី​នៅ​នឹង​ផ្ទះ​ឡើង​ស្រវឹង​ ជោក​ដើរ​ព័ន្ធជើង​រួច​ក៏​បាន​បបួល​គាត់​ (​ប្រពន្ធ​)​ទៅ​លេង​ស្រុក​ម្ដាយ​ក្មេង​នៅ​ឯ​ ភូមិ​-​ឃុំ​កំ​ភុ​ន​ ស្រុក​សេ​សាន​ ខេត្ដ​ស្ទឹង​ ត្រែង​ ។​ ពេល​នោះ​ដោយសារ​រូប​គាត់​ ឃើញ​ប្ដី​ស្រវឹង​ខ្លាំង​ក៏​បាន​បដិសេធ​មិន​ ព្រមទៅ​នោះ​ទេ​ និង​ថែម​ទាំង​បាន​អង្វរ​ប្ដី​ កុំ​ឱ្យទៅ​ថែម​ទៀត​ ព្រោះ​ខ្លាច​មាន​គ្រោះ​ ថ្នាក់​ ។​ ប៉ុន្ដែ​ជន​រង​គ្រោះជា​ប្ដី​មិន​ស្ដាប់​ ក៏​កើតការ​ខឹងសម្បារ​ឡើង​យ៉ាង​ខ្លាំង​ រួច​ ក៏​បើករថយន្ដ​យ៉ាង​លឿន​ចេញ​បាត់​ទៅ​។​ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​បើករថយន្ដ​ ត្រឡប់​មក​វិញ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ក្រឡាប់​ ជា​ច្រើន​ត្រឡប់​ខ្ទាត​ទៅ​ផ្ទប់​នឹង​បង្គោល​ របង​ថ្មរ​បើកទ្វារ​រថយន្ដ​ខ្ទាត​ជន​រង​គ្រោះ​ មក​ក្រៅ​ស្លាប់​មួយ​រំពេច​ ។​

​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ដែរ​ថា​ ករណី​នេះ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ អ្នក​ភូមិ​នោះ​ទេ​ តែ​រថយន្ដ​និង​របង​ព័ទ្ធ​ ព្រំ​ដី​របស់​អ្នក​ភូមិ​បាន​រង​ការ​ខូចខាត​ យ៉ាងដំណំ​ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឱ្យ​ដឹង​ ថា​ រថយន្ដ​ជន​រង​គ្រោះ​ដែល​ក្រឡាប់​ ម៉ាក​កាម​រី​ ស៊េរី​ឆ្នាំ​១៩៩៣​ ពណ៌​ទឹក​ ប្រាក់​ ពាក់​ស្លា​លលេ​ខ​ ញ​.០០៧៦.​ភ​.​ព​២​។​

​សមត្ថកិច្ច​បាន​បន្ដ​ថា​ ករណី​គ្រោះ​ ថ្នាក់​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ប្រគល់​ សាកសព​និង​រថយន្ដ​ឱ្យ​ក្រុម​គ្រួសារ​ជន​ រង​គ្រោះ​ ប៉ុន្ដែ​ក្រោយ​ពី​ចង់​ពិធីបុណ្យ​ សព​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អាច​នឹង​ ត្រូវ​ជួសជុល​ការ​ខូចខាត​របង​ថ្ម​របស់​ អ្នក​ភូមិ​ ៕​

IMG-20160112-WA0006

...

ដោយ៖ មាស​ សុ​ផាត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print