ខេត្ដស្ទឹងត្រែង៖ បុរសម្នាក់បើករថ យន្ដខណៈស្រវឹងនិងខឹងប្រពន្ធបណ្ដាលឱ្យ រថយន្ដក្រឡាប់ជាច្រើនត្រឡប់ទៅផ្ទប់ នឹងរបងថ្មរបើកទ្វារខ្ទាតចេញពីរថយន្ដស្លាប់នៅនឹងកន្លែង ។ ករណីនេះបានកើត ឡើងនៅវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅឃុំព្រះ រំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្ដស្ទឹងត្រែង។
តាមប្រពន្ធជនរងគ្រោះឱ្យដឹងថា ជន រងគ្រោះដែលស្លាប់ឈ្មោះ សាយ សំអូន អាយុ៣០ឆ្នាំ មានទីលំនៅឃុំ-ស្រុកកើត ហេតុ ។ នៅមុនពេលកើតហេតុជនរង គ្រោះបានផឹកស៊ីនៅនឹងផ្ទះឡើងស្រវឹង ជោកដើរព័ន្ធជើងរួចក៏បានបបួលគាត់ (ប្រពន្ធ)ទៅលេងស្រុកម្ដាយក្មេងនៅឯ ភូមិ-ឃុំកំភុន ស្រុកសេសាន ខេត្ដស្ទឹង ត្រែង ។ ពេលនោះដោយសាររូបគាត់ ឃើញប្ដីស្រវឹងខ្លាំងក៏បានបដិសេធមិន ព្រមទៅនោះទេ និងថែមទាំងបានអង្វរប្ដី កុំឱ្យទៅថែមទៀត ព្រោះខ្លាចមានគ្រោះ ថ្នាក់ ។ ប៉ុន្ដែជនរងគ្រោះជាប្ដីមិនស្ដាប់ ក៏កើតការខឹងសម្បារឡើងយ៉ាងខ្លាំង រួច ក៏បើករថយន្ដយ៉ាងលឿនចេញបាត់ទៅ។ លុះមួយសន្ទុះក្រោយមកក៏បើករថយន្ដ ត្រឡប់មកវិញក្នុងល្បឿនលឿនដូចហោះដល់ចំណុចកើតហេតុស្រាប់តែក្រឡាប់ ជាច្រើនត្រឡប់ខ្ទាតទៅផ្ទប់នឹងបង្គោល របងថ្មរបើកទ្វាររថយន្ដខ្ទាតជនរងគ្រោះ មកក្រៅស្លាប់មួយរំពេច ។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងដែរថា ករណីនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ អ្នកភូមិនោះទេ តែរថយន្ដនិងរបងព័ទ្ធ ព្រំដីរបស់អ្នកភូមិបានរងការខូចខាត យ៉ាងដំណំ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានឱ្យដឹង ថា រថយន្ដជនរងគ្រោះដែលក្រឡាប់ ម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៣ ពណ៌ទឹក ប្រាក់ ពាក់ស្លាលលេខ ញ.០០៧៦.ភ.ព២។
សមត្ថកិច្ចបានបន្ដថា ករណីគ្រោះ ថ្នាក់ខាងលើនេះសមត្ថកិច្ចបានប្រគល់ សាកសពនិងរថយន្ដឱ្យក្រុមគ្រួសារជន រងគ្រោះ ប៉ុន្ដែក្រោយពីចង់ពិធីបុណ្យ សព ក្រុមគ្រួសារជនរងគ្រោះអាចនឹង ត្រូវជួសជុលការខូចខាតរបងថ្មរបស់ អ្នកភូមិ ៕
ដោយ៖ មាស សុផាត