នគរបាលចរាចរម្នាក់ត្រូវរុឺម៉កម៉ូតូបុករងរបួសធ្ងន់នៅកៀនស្វាយ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរមួយរូបដែលកំពុងបំពេញភារៈកិច្ចអនុវត្តច្បាប់ចរាចរលើទ្រូងផ្លូត្រូវរឺម៉កម៉ូតូបុកបណ្តាលអោយដួលបោកក្បាលលើផ្លូវជាតិរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

IMG-20160113-WA0003

ជនរងគ្រោះមានឈ្មោះ ហ៊ីង សុផល ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្ត្រីនគរបាលចរាចរខេត្ត មានទីលំនៅ ភូមិព្រែកតាពៅ សង្កាតដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណេកជនបង្កឈ្មោះឆាយ លីពិសិដ្ឋ ភេទប្រុស អាយុ២៥ ឆ្នាំ ជាអ្មកបើករ៉ឺម៉កម៉ូតូដឹកកម្មករ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបុកមន្ត្រីនគរបាល ។

លោក ហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាបធ្នាប់ចរាចរស្រុកបានអោយដឹងថា មុនពេលគ្រោះថ្នាក់មន្ត្រីនគរបាលចរាចរកំពុងតែចុះអនុវត្តច្បាប់ចរាចរលើផ្លូវជាតិលេខ១ ដោយត្រួតពិនិត្យរថយន្តនិងម៉ូតូបើកឆ្លងកាត់ផ្លូវជាតិ ។ គ្រានោះស្រាប់តែមានរ៉ឺម៉កម៉ូតូបើកមិនប្រយ័ត្នក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿន បានទៅដល់ចំណុចត្រួតពិនិត្យហើយបើកគេចពីរថយន្តក៏ជ្រុលទៅបុកមន្ត្រីនគរបាលតែម្តងបណ្តាលអោយដួលបោកក្បាលលើទ្រូងផ្លូវរងរបួសធ្ងន់ ។

បន្ទាប់ពីកើតហេតុអ្នកបើករ៉ឺម៉កម៉ូតូត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុករួមនឹងរ៉ឺម៉កម៉ូតូផងដែរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

IMG-20160113-WA0000 (1)

IMG-20160113-WA0004 (1)

IMG-20160112-WA0166

IMG-20160113-WA0006 (1)

IMG-20160112-WA0169

IMG-20160112-WA0170

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print