ភ្នំពេញ៖ ជនសង្ស័យភេទទីបីម្នាក់ក្នុងចំណោមពីរនាក់ត្រូវគេចាប់វាយឡើងបោងមុខទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបន្ទាប់ពីធ្វើសកម្មភាពបើទ្វាររថយន្តតាក់សុីម៉ែត្រខណៈដែលម្ចាស់ចតរថយន្តដេកភ្លេចឡុកទ្វារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦តាមបណ្តោយផ្លូវសហព័ន្ធរុស្សីភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ ហេង ហាន់នី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាមេការបម្រើការក្នុងហាងខារ៉ាអូខេនៅម្តុំផ្លូវ២០០៤សព្វថ្ងៃស្នាក់នៅក្រោយផ្សារដីហុយ មានស្រុកកំណើតភូមិព្រៃក្តាម ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ ចំណែកជនរងគ្រោះឈ្មោះ កែម រស្មី ភេទប្រុស អាយុ២៧ឆ្នាំមុខរបរបើកបររថយន្តតាក់សុីម៉ែត្រ ស្នាក់ផ្ទះជួលម្តុំវត្តតាំងក្រសាំង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិព្រៃឫស្សី ឃុំជង្គែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីដើមបណ្តឹងបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តតាក់សុីម៉ែត្រ១គ្រឿងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AE-7124 ដោយងងុយដេកខ្លាំងពេកគាត់ក៏ចតរថយន្តលើចិញ្ចើមផ្លូវដេកដោយភ្លេចឡុកសោរទ្វារលុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥មិន ចាំស្លាកលេខបានធ្វើសកម្មភាពបើកទ្វារលួយយកទូរស័ព្ទ២គ្រឿង និងការបូបលុយពេលនោះជនរងគ្រោះដឹងទាន់ក៍ដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ពេលនោះជនរងគ្រោះចាប់បានជនសង្ស័យដែលជាភេទទី៣នោះវាយឡើងប៉ោងមុខទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
...
ដោយ៖ តុង សីហា