ខេត្ដស្ទឹងត្រែង៖ នគរបាលប្រឆាំង គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដ ស្ទឹងត្រែងបានសហការជាមួយនគរបាល ប៉ុស្ដិ៍រដ្ឋបាលឃុំក្បាលរមាស ឃាត់ខ្លួន បុរស២នាក់ពាក់ព័ន្ធរក្សាទុកថ្នាំញៀន កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅភូមិច្រប់ ឃុំ ក្បាលរមាស ស្រុកសេសាន ។
ករណីបង្ក្រាបចាប់ខ្លួនជនសង្ស័យពាក់ ព័ន្ធថ្នាំញៀនទាំង២នាក់នេះសមត្ថកិច្ចពុំ បានផ្ដល់ព័ត៌មានជាក់លាក់នោះទេហាក់ មានការប្រញាប់ប្រញាលនិងលាក់បាំង ខណៈអ្នកយកព័ត៌មានថតរូបសឹងមិន បានផង ។
ទោះជាបែបនេះក៏ដោយបើតាម ប្រភពនៅកន្លែងឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ខាងលើឱ្យដឹងថា ជនសង្ស័យ ទី១ដែលត្រូវបានចាប់ខ្លួនឈ្មោះ ភឹម ហាច អាយុ៣១ឆ្នាំ រស់នៅចំណុចស្រែ ស្រណុក ស្ថិតក្នុងឃុំក្បាលរមាស ស្រុក សេសាន និងម្នាក់ទៀតឈ្មោះ ដេត ភារម្យ អាយុ២៥ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះ ជួល ក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុក សេសាន ខេត្ដស្ទឹងត្រែង ។
ស្ដ្រីឈ្មោះ គយ ដានី អាយុ៣១ឆ្នាំ មានផ្ទៃពោះជិតគ្រប់ខែនិងជាប្រពន្ធជន សង្ស័យឈ្មោះ ដេត ភារម្យ បានអះអាង ថា សមត្ថកិច្ចបានមកហៅប្ដីរបស់គាត់ ឱ្យទៅបំភ្លឺនៅកន្លែងសមត្ថកិច្ច ហើយក៏ បានឃាត់ខ្លួនតែម្ដង ។ ស្ដ្រីរូបនេះបាន បន្ដថា ប្ដីរបស់គាត់(ដេត ភារម្យ)ពុំ បានដឹងរឿងអ្វីនោះទេ ស្រាប់តែនៅពេល ដែលសមត្ថកិច្ចនាំខ្លួនជនសង្ស័យឈ្មោះ ភឹម ហាច មកចង្អុលប្ដីគាត់ហើយក៏ ហៅនិងឃាត់ខ្ល្លួនប្ដីរបស់គាត់តែម្ដង ។
ស្ដ្រីដដែលនេះបានត្អួញត្អែរថា សមត្ថ កិច្ចគួរចាប់ប្ដីគាត់ដែលជាមនុស្សគ្មាន កំហុសនោះទេ ម្យ៉ាងវិញទៀតរូបគាត់ មានផ្ទៃពោះជិតគ្រប់ខែ ត្រូវមានប្ដីធ្វើ ជាជំហរនៅពេលដែលត្រូវសម្រាលកូន។ ស្ដ្រីរូបនេះបានទទួចសុំឱ្យសមត្ថកិច្ចថ្នាក់ លើមេត្ដាដោះលែងប្ដីរបស់គាត់ឱ្យមាន សេរីភាព បើមិនដូច្នេះពេលដែលគាត់ សម្រាលកូនគ្មានអ្នកណាមើលថែឡើយ។
នៅកន្លែងកើតហេតុគេបានឱ្យដឹងដែរថា ករណីចុះចាប់ជនសង្ស័យឈ្មោះ ភឹម ហាច នេះដឹកនាំដោយលោក មៃ ឥណ្ឌូ អនុប្រធានការិយាល័យប្រឆាំងគ្រឿង ញៀននឹងលោក ឡត ម៉ារ៉ន មេប៉ុស្ដិ៍រដ្ឋ បាលឃុំក្បាលរមាស ។ ក្នុងការឃាត់ខ្លួន ជនសង្ស័យ ភឹម ហាច នេះដែរសមត្ថ កិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់យ៉ាងតូចដែលសង្ស័យថាលាក់ទុកសម្រាប់ ប្រើប្រាស់ប៉ុណ្ណោះ ៕
ដោយ៖ មាស សុធា