ខេត្តបន្ទាយមានជ័យ ៖ ម្តាយចិត្តតិរច្ឆានម្នាក់បានយកកូនទើបនឹងកើតអាយុមិនដល់១ខែទៅប្លុងចោល ក្បែរផ្ទះគេហើយគេចខ្លួនបាត់តែត្រូវបាន អ្នកភូមិរស់នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តត្តបន្ទាយមានជ័យ រើសយកមកចិញ្ចឹមបីបាច់ទុកដូចជាកូនស្រីបង្កើត បើទោះបីជាសព្វថ្ងៃនេះ គាត់មានកូនស្រីរហូតដល់ទៅ២នាក់ ដែលកូនស្រីទី២ មានអាយុ១៩ឆ្នាំទៅហើយនោះក្តី ។
បុរសឈ្មោះម៉េត ហៀត អាយុ៤៩ឆ្នាំ ជាមន្ត្រីសាលាស្រុកថ្មពួក និងប្រពន្ធឈ្មោះលី សាវ៉េត អាយុ៤៦ឆ្នាំ ជាជាស្ត្រីមេផ្ទះដែលរើសទារិកានេះមកចិញ្ចឹមបានរៀបរាប់ថានៅវេលាម៉ោងប្រមាណជា៩និង៣០នាទីយប់ថ្ងៃទី១១ខែមេសា ឆ្នាំ២០២០ ក្រោយពីបិទទូរទស្សន៍ បិទភ្លើង រៀបចូលដេក ស្រាប់តែគបានឮសំឡេងទារកយំនៅក្រៅផ្ទះ តែមិនដឹងថាយំនៅកន្លែងទេ។បន្ទាប់មកគាត់ទាំង២នាក់ បានអើតមើលមកខាងក្រៅមិនឃើញមនុស្សម្នាក់នោះទេ តែនៅឮសំឡេងក្មេងយំ ។ បន្ទាប់មកគាត់ទាំងពីរបានសម្រេចចិត្តបើកទ្វារផ្ទះចេញមកក្រៅ ក៏ស្រាប់តែឃើញសត្វឆ្កែរបស់គាត់ព្រុសនិងបាននាំទៅកៀនសរសរផ្ទះ។ពេលនោះគាត់យកភ្លើងពិលបំភ្លឺ ស្ស្រាប់តែឃើញទារិកាម្នាក់នេះដែលគេយកមកប្លុងចោលនៅក្បែរសសរខាងមុខផ្ទះជិតពាងទឹក កំពុងយំគាំងនិងស្រមោចរោមទៅហើយ។ពេលឃើញដូច្នេះគាត់បានទូរស័ព្ទប្រាប់ទៅមេភូមិ និង លោកអភិបាលស្រុក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីបានទទួលដឹងលឺ ថាមានគេយកកូនមកទុកចោលក្នុងបរិវេណផ្ទះរបស់គាត់។ក្រោយមកក៏មានការភ្ញាក់ផ្អើល ហើយគាត់រើសយកមកដាក់ផ្ទះបេះស្រមោចចេញ។
គាត់ទាំងពីរបានរៀបរាប់ទៀតថាទារិកានេះត្រូវគេប្លុងចោលដោយមានកំប៉ុងម្សៅ១ ដបទឹកគោ១មានទឹកស្ករ១ ដប មួក គ្មានក្រណាត់រុំនោះទេ ។ដំបូងគាត់មិនហ៊ានលើកបីទេ ដោយខ្លាចមានរោគកូវីដ-១៩ ដែលឪពុកម្តាយយកមកប្លុងចោល តែដោយក្តីអាណិតអាសូរចំពោះក្មេងគាត់សម្រេចលើកយកមករុំនឹងក្រណាត់ដាក់ក្នុងផ្ទះ ។ម្យ៉ាងទារិកានេះគឺមានគេសុំយកទៅចិញ្ចឹមច្រើននាក់ហេើយតែគាត់មិនព្រមអោយទៅគេពីព្រោះ គាត់ស្រឡាញ់ណាស។គាត់ប្រាប់គេថាទោះបីជាគាត់ទាំង២នាក់មានកូនស្រីចំនួន២នាក់ហើយក្តី ហើយកូនស្រីអាយុ១៩ឆ្នាំ គាត់ក៏សុខចិត្តយកទារកនេះមកចិញ្ចឹមបីបាច់ថែរក្សាទុកជាកូនស្រីបង្កើតរបស់គាត់ដែរ ខណ:ដែលអាជ្ញាធរមូលដ្ឋានទទួលស្គាល់ដឹឮរួចហើយ ៕
ដោយ៖ ប្រាថ្នា