នៅទូទាំងប្រទេសវេណេហ្ស៊ុយអេឡា មានអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន៩នាក់និងឆ្លងរាលដាលដល់ពលរដ្ឋ ១៨១នាក់។ ប្រធានាធិបតីវេណេសហ្ស៊ុយអេឡា បានប្រកាសផងដែរថា រដ្ឋាភិបាលទទួលបានជំនួយបរិក្ខារពេទ្យ ពីរដ្ឋាភិបាលចិន ចំនួន ៣០តោនដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩កុំឲ្យឆ្លងរាលដាល។
ក្នុងចំណោមជំនួយទាំងអស់នោះមានឧបករណ៍ធ្វើតេស្ត រហូតដល់ទៅ១៥ពាន់គ្រឿងសម្រាប់ធ្វើតេស្តឲ្យទាន់ពេលវេលា ។ក្រៅពីនេះនៅមានបរិក្ខារចាំបាច់ជាច្រើនទៀតសម្រាប់ធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩។
នៅពេលនេះរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានសម្រេច ពន្យាច្បាប់បម្រាមគោចរ បន្ថែម ៣០ថ្ងៃទៀត នៅទូទាំងប្រទេស ដោយសារតែមិនទាន់មានសញ្ញាថយចុះកូវីដ-១៩ ក្នុងប្រទេសនេះ។នៅក្នុងសេចក្តីប្រកាស អនុប្រធានាធិបតីវេណេហស្ស៊ុយអេឡា លោក Venezuela Delcy Rodriguez បានបញ្ជាក់ថា ការសម្រេចខាងលើគឺដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុស ដ៏កាចសហាវនេះ។
ចំណែកប្រធានាធិបតី នីកូឡាសម៉ាឌូរ៉ូបានអំពាវនាវដល់ពលរដ្ឋ ឲ្យមានស្មារតីចូលរួម ក្នុងការទប់ស្កាត់ឆ្លងរាលដាល កូវីដឲ្យមានប្រសិទ្ធភាពបំផុត ។ វេណេហ្ស៊ុយអេឡាបាន ដាក់ប្រទេសក្នុងគ្រាអាសន្ន នៅពាក់កណ្តាលខែមីនា ហើយពេលនេះបន្តពន្យាពេលបន្ថែមទៀត ដោយការឆ្លងនៅតែកើនឡើង៕
ដោយ៖ ធី រីណា