លោក ឃួង ស្រេង ទទួលជែលលាង ដៃ សាប៊ូលាងដៃ និងនំស្រួយលីៗ ចំនួន១០០កេសពីសប្បុរសជនក្រុម ហ៊ុនឯកជននិងក្រុមអ្នកសារព័ត៌មាន ដើម្បីចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋា ភិបាល សប្បុរសជននានា ក្រុមហ៊ុនឯកជន និងក្រុមអ្នកសារព័ត៌មាន នៅ ល្ងាចថ្ងៃទី១៣ខែមេសា ២០២០ បាន នាំយកនូវអំណោយ សប្បុរស់ធម៏ ជាសម្ភារៈមួយចំនួនដូចជា.ជែលលាង ដៃ .សាប៊ូលាងដៃ និងនុំលីៗ ១០០កេស មកជូនរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩ ខណៈ ជំងឺកូវិដ-១៩បាននិងកំពុងរីករាលដាល នៅលើសកលលោក ដោយក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏បាននិងកំពុងរីករាលដាលនៃជម្ងឺនេះដែលនោះ។
អំណោយ ដែលទទួលដោយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ១៣មេសានេះ រួមមាន ជែលលាងដៃ សាប៊ូលាងដៃ និងនំស្រួយលីៗចំនួន ១០០កេសផង ដែរ។
លោក ឃួង ស្រេង ក្នុងឱកាស នោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំង អស់ ពិសេសក្រុមហ៊ុននំស្រួយលីលី ដែលបានជួយឧបត្ថម្ភ មករដ្ឋបាលរាជ ធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ–១៩នេះ ។
ចំពោះអំណោយទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹង ប្រគល់បន្តទៅឱ្យមជ្ឈមណ្ឌលគរថ្លង់ភ្នំពេញថ្មីនូវសាប៊ូ ដុំ៥កេសនិង នំ ស្រួយលីលីចំនួន១០០ កេស ៕.
ដោយ៖សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print