លីកកំពូលប្រទេសអ៊ីតាលី Serie A អាចនឹងបើកដំណើរការលីគវិញនៅចុងខែឧសភាឆ្នាំ២០២០ខាងមុខនេះ។ ការប្រកួតត្បិតតែបើកឡើងវិញមែន ប៉ុន្តែមិនឱ្យមានអ្នកគាំទ្រចូលទស្សនានោះទេ ពួកគេអាចនឹងត្រូវលេងដោយបិទទ្វា រហូតដល់ឆ្នាំ២០២១ឯណោះ ពោលគឺទាល់តែអាចទប់ស្កាត់មេរោគ Covid-19 បាន១០០ភាគរយសិន ទើបអាចឱ្យអ្នកគាំទ្រចូលមើលបាន។
លីកកំពូលអ៊ីតាលី Serie A គ្រោងនឹងបើករដូវកាលវិញនៅចុងខែឧសភាឆ្នាំ២០២០ខាងមុខនេះ ប៉ុន្តែលេងដោយបិទទ្វារមិនឱ្យអ្នកគាំទ្រចូលទស្សនានោះទេ។ អ៊ីតាលីដែលជាប្រទេសនៅអឺរ៉ុបឆ្លងមេរោគ Covid-19 មុនគេ និងមានអ្នកស្លាប់ច្រើនជាងគេនោះ។ ពេលនេះបានធូរស្បើយបន្តិចហើយ។ រដ្ឋាភិបាលអ៊ីតាលី កំពុងសិក្សាដើម្បីបើកប្រទេសឱ្យដំណើរការឡើងវិញ ក្រោយពីចំនួនអ្នកស្លាប់និងអ្នកឆ្លងថយចុះជាបន្ដបន្ទាប់។ ក្នុងនោះការប្រកួតលីគបាល់ទាត់ប្រទេសនេះក៏គ្រោងធ្វើឡើងវិញផងដែរ ៕
ដោយ៖ ភិរក្ស