ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ ឌីន បានប្រកាសច្រានចោលព័ត៌មានដែលបានចុះផ្សាយថានៅតំបន់ខ្លះនៃសង្កាត់បឹងកេងកង១ធ្វើតេស្តរកកូវីដ-១៩។
លោកស្រី ឱ វណ្ណ ឌីន បានបញ្ជាក់ថា ព័ត៌មានខាងលើនេះជាព័ត៌មានប្រឌិត មិនពិតទេ ជាព័ត៌មានបំពុលសង្គម ហើយក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុង ។
អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវដល់សាធារណជនបានជ្រាបថា រាល់ព័ត៌មានទាំងឡាយណាដែលមិនមានប្រភពចេញពីក្រសួងសុខាភិបាល គឺជាព័ត៌មានមិនពិត៕
...
សុខ ខេមរា