អាមេរិក៖ លើសពី១មុឺននាក់ហើយបានស្លាប់ ដោយសារជំងឺ COVID-19 បានឆក់ជីវិតពលរដ្ឋអាមេរិក ក្នុងក្រុងញូវ៉ក ខណៈក្នុងថ្ងៃនេះមានអ្នកស្លាប់ដល់ទៅជាង ៣៧០០នាក់ បង្កើនក្តីបារម្ភធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ។ នេះបើយោងតាមប្រភព NYtimes បានចេញផ្សាយអោយដឹង នៅថ្ងៃទី១៥ ខែមេសា នេះ។
មន្ត្រីសុខាភិបាលអាមេរិក នៅថ្ងៃនេះបាននិយាយថា៖ ទីក្រុងញូវយ៉ក ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងនៃវីរុសកូរ៉ូណាកូវីដ-១៩ បានកើនចំនួនអ្នកស្លាប់យ៉ាងគំហុកជាង ៣.៧០០ នាក់នាំអោយចំនួនអ្នកស្លាប់សរុប ក្នុងទីក្រុងញូវយ៉កតែមួយកើនឡើងលើស ១ម៉ឺននាក់។
ពលរដ្ឋអាមេរិក បានរិៈគន់ដល់ ប្រធានាធិបតី ដូណាល់ត្រាំ ពីការធ្វេសប្រហែសដោយអចេតនា លើវិធានការទប់ស្កាត់ ទើបជំងឺនេះបានរាលដាល សម្លាប់មនុស្សមិនរើសមុខ ៕
...
ដោយ៖ សុខ ខេមរា