នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​៣​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាក់ស្តែង​ពី​បទ​លួច​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​០២​នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣​ ឃាត់ខ្លួន​ ខណៈ​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ ជន​រង​គ្រោះ​បាន​សម្រេច​ ព្យាយាម​ជិះ​ ម៉ូតូ​គេចខ្លួន​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ ដេញ​តាម​ពីក្រោយ​ព្រមទាំង​ស្រែក​ចោរៗ​ ស្រប​ពេល​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣​ ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ បាន​ស្ទាក់​ខ្លួន​បាន​ជនសង្ស័យ​០២​នាក់​ និង​ម៉ូតូ​ ០២​គ្រឿង​ រួម​ទាំង​វត្ថុ​តាង​កាបូប​របស់​ជន​រង​គ្រោះ​ ចំណែក​ជនសង្ស័យ​០១​នាក់​រត់គេច​ខ្លួន​បាត់​ ។​

IMG_4667

​ករណី​ខាង​លើនេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​លេខ​១៨២​ កែង​ផ្លូវ​លេខ​២៤៧​ ក្រុម​ទី​៩​ សង្កាត់​ ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ទី​១-​ ខន​ រចនា​ ហៅ​ ភេ​វ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ពុំ​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ លេខ​៨៦​អា​ ផ្លូវ​លេខ​២៦៥​ ភូមិ​១៣​ សង្កាត់​ទឹក​ ល្អក់​ទី​៣​ ខណ្ឌទួលគោក​ (​ជា​អ្នក​បើក​ម៉ូតូ​ )​ ។​

​ទី​២-​សោម​ វ៉ា​លី​ហ្សា​ ហៅ​ ហ្សា​ ភេទ​ប្រុស​ អាយុ​ ១៨​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ពុំ​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ លេខ​១៣​អឺ​០​ ផ្លូវ​លេខ​២៧១​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ (​ជា​អ្នក​បើក​ម៉ូតូ​)​។​ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ ចិន​ ម៉ុ​ន​ថា​ ហៅ​ អ៊ា​ក​ ភេទ​ស្រី​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់​ខោអាវ​នៅ​ ផ្សារ​អ៉ី​អន​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ ភូមិ​ប៉​ប្រ៉​ក​ខាង​ ជើង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​វត្ថុ​តាង​ចាប់​យក​ ៖​ ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​ Honda​ C125​ ពណ៌​ខ្មៅ​ ស៊េរី​ 2008​ ពាក់​ស្លាក​លេខ​ សៀមរាប​ 1E-4257​ មាន​ លេខ​តួ​ និង​លេខ​ម៉ាស៊ីន​ 9475974​ និង​ម៉ាក​ Honda​ C110​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1B-6959​ មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីន​ 80081​ 75​ (​ ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ )​។​ កាបូបស្ពាយ​ពណ៌​ខ្មៅ​ ចំនួន​០១​ (​ជា​កាបូប​របស់​ ជន​រង​គ្រោះ​ )​ ។​

​សម្ភារ​បាត់បង់​៖​ លុយ​ចំនួន​៥០០០០៛​ និង​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​ ណូ​គា​ ពណ៌​ស​ មាន​ស៊ី​ម​លេខ​ 016​ 242​ 467​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​ គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ សេ​៥០​ ពណ៌​បៃតង​ ចាស់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BH-0633​ ធ្វើ​ ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​ ពី​លិច​មក​កើត​ មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ជន​ សង្ស័យ​០៣​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង​តាម​មក​ពី​ ក្រោយ​ ទន្ទឹម​អែប​ខាងឆ្វេង​បាន​ធ្វើ​សកម្មភាព​ឆក់​ កាបូប​ពី​ដែល​ជន​រង​គ្រោះ​បាន​សម្រេច​ព្យាយាម​ជិះ​ ម៉ូតូ​គេចខ្លួន​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ ដេញ​តាម​ពីក្រោយ​ព្រមទាំង​ស្រែក​ចោរៗ​ ភ្លាម​នោះ​ កំលាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣​ ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ បាន​ស្ទាក់​ខ្លួន​បាន​ជនសង្ស័យ​០២​នាក់​ និង​ម៉ូតូ​ ០២​គ្រឿង​ រួម​ទាំង​វត្ថុ​តាង​កាបូប​របស់​ជន​រង​គ្រោះ​ ចំណែក​ជនសង្ស័យ​០១​នាក់​រត់គេច​ខ្លួន​បាត់​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ កំពុង​ឃាត់​ ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌទួលគោក​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

IMG_4668

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print