រថយន្ត​រ៉េ​ហ្វ​ជែង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ជ្រុល​បុក​ម៉ូតូ​សេ​១២៥​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បង្ក​ឡើង​ដោយសារ​តែ​រថយន្ត​ម៉ាក​រ៉េ​ហ្វ​មួយ​គ្រឿង​ បើក​ក្នុង​ល្បឿន​លឿន​ហើយ​ព្យាយាម​ជែង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ក៏​ជ្រុល​បុក​ម៉ូតូ​ឌ្រឹ​ម​សង់​សេរី​ឆ្នាំ​២០១២​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​អោយ​ខ្ទាត​ទៅ​ប៉ះ​នឹង​រថយន្ត​ហី​ហ៊ី​យ៉ា​ន​ដាយ​បោក​ក្បាល​ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ។

image3

កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បន្ទាប់​មក​រថយន្ត​បង្ក​បើក​គេចខ្លួន​បាត់​ស្រមោល​ចំណែក​រថយន្ត​ហី​ុ​យ៉ា​ន់​ដាយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រឹ​ម​សង់​សេរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​រ៉េ​ហ្វ​ មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ធ្វើ​ដំណើរ​ទិ​ដៅ​ពី​លិចទៅ​កើត​ដោយ​ព្យាយាម​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ កោះកុង​ 3A​ 0536​ ហើយ​បាន​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​អោយ​ម៉ូតូ​ខ្ទាត​ទៅ​ខ្ទប់​នឹង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បោក​ក្បាល​ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​របួសធ្ងន់​ ។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​រថយន្ត​បង្ក​បុក​ម៉ូតូ​រួច​ក៏​បាន​បន្ថែម​ល្បឿ​ង​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​ ចំណែក​រថយន្ត​ហី​យ៉ា​ន​ដាយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ជាប់​ភ្លាមៗ​តែ​ម្តង​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​កំ​បូល​ រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ដោយឡែក​រថយន្ត​និង​ម៉ូ​ូ​តូ​សមត្ថកិច្ច​មួយ​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជុំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោង​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

image4

image1

image5

...

ដោយ៖ សុខា​សែន​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print