ឃុំពពែត ស្រុកស្វាយទាបបន្តចុះផ្ទាល់ដល់ខ្នងផ្ទះដើម្បីផ្សព្វផ្សាយពីវិធានការការពារទប់ស្កាត់ពីជំងឺឆ្លងកូវីត១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមការងារឃុំពពែត ស្រុកស្វាយទាបបន្តចុះផ្ទាល់ដល់ខ្នងផ្ទះដើម្បីផ្សព្វផ្សាយពីវិធានការការពារទប់ស្កាត់ពីជំងឺឆ្លងកូវីត១៩និងបានពិនិត្យវាស់កំដៅ ចែកម៉ាស់ទែម៉ូម៉ែត្រជូនដល់ប្រជាពលរដ្ឋ។
លោកកុយសារ៉េនស្មៀនឃុំពពែត និងប្រធានមណ្ឌលសុខភាពព្រមទាំងលោកមេឃុំ និងក្រុមការងារនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០បានបន្តចុះដល់ខ្នងផ្ទះនិងផ្សព្វផ្សាយពី វិធានការការពារទប់ស្កាត់ពីជំងឺឆ្លងកូវីដ-១៩ និងបានពិនិត្យវាស់កំដៅ ចែកម៉ាស់ទែម៉ូម៉ែត្រជូនដល់ប្រជាពលរដ្ឋដល់ចំនួន៣ភូមិក្នុងឃុំពពែត ស្រុកស្វាយទាបខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោក កុយ សារ៉េន សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់និងបង្ការ ជំងឺcovid-១៩ដោយធ្វើអនាម័យជាប្រចាំជាពិសេសគឺថែរក្សាសុខភាពជាចំបងនិងត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុល រឺជែលជាប្រចាំ ជៀសវាងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និង រក្សាគម្លាត២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យរឺខលទៅលេខទូរសព្ទ័១១៥ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវនិងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាលនៅគ្លីនិក ឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។
អាជ្ញាធរមូលដ្ឋានភូមិ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន ជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ភូមិស្រុក ខេត្តជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print