សម្តេចតេជោៈ មន្រ្តីល្អត្រូវមានសាមគ្គីភាព និង ក្លាហានតស៊ូមតិមិនចាំតែហៃអើ

ចែករំលែក៖

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
គោរពស្រឡាញ់ប្រជាពលរដ្ឋ និង មន្រ្តីរាជការគ្រប់ស្ថាប័នរដ្ឋទាំងអស់ ហើយតែងតែរំលឹកដះតឿនអំពីភារកិច្ច និង ការទទួលខុសត្រូវចំពោះជាតិមាតុភូមិ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋអោយបានល្អបំផុត។ 

ជាការត្រឹមត្រូវណាស់ដែលប្រជាពលរដ្ឋត្រូវតែចូលរួមជាភ្នែកច្រមុះរបស់រដ្ឋាភិបាលក្នុងការជំរុញអភិបាលកិច្ចល្អចាប់ពីមន្រ្តីថ្នាក់ធំរហូតដល់មន្រ្តីថ្នាក់តូចនៅគ្រប់ស្ថាប័នជាតិទាំងមូល។ រាជរដ្ឋាភិបាលពេញចិត្តក្នុងការបម្រើប្រជាពលរដ្ឋ និង ពេញចិត្តក្នុងការទទួលមតិ និង យោបល់រិះគន់ស្ថាបនាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ចំពោះមន្រ្តីរាជការទាំងអស់គឺត្រូវចងចាំនូវតួនាទីកាតព្វកិច្ច និង ការទទួលខុស និងទទួលត្រូវចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តិ។ ត្រូវធ្វើខ្លួនជាមន្ត្រីល្អទោះបីធ្វើការនៅទីណា ជាមួយអ្នកណាគឺត្រូវមានភាពអំណត់ សាមគ្គីផង និង តស៊ូផង ហើយត្រូវហ៊ានតស៊ូមតិ មិនត្រួវចេះតែហៃអើៗតាមគ្នា តាមមេធំៗឬតាមសហការីមន្រ្តីគ្នាឯង ទោះបីជាពួកគាត់ប្រព្រឹត្តិខុសកម្រិតណា គឺចេះតែ”បាទ” រហូតនោះគឺពិតជាមិនត្រឹមត្រូវឡើយ។ ត្រូវហ៊ាននិយាយអំពីអ្វីខុស និងអ្វីត្រូវផង។ ជាថ្មីម្តងទៀត សូមអរគុណប្រជាពលរដ្ឋទាំងអស់ដែលមានឆន្ទះ ស្រឡាញ់ជាតិ ហើយដែលតែងតែផ្តល់មតិយោបល់ល្អៗជាច្រើនដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍កសាងប្រទេសយើងអោយរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត៕ 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print