ខេត្តកំពង់ស្ពឺ៖ ហេតុតែកត្តាជីវភាពក្រីក្របុរសចំណាស់ម្នាក់បានឡើងតាមដើមចាហើយទៅកាប់ផ្លែត្នោតទីបំផុតក៏ធ្លាក់ចុះមកដីបណ្តាលអោយស្លាប់បាត់បង់ជីវិតក្បែរគល់ត្នោតតែម្តង។
លោកវរសេនីយ៍ត្រី ឃុតសុផល អធិការនគរបាលស្រុកសំរោងទងបានអោយដឹងថាករណីនេះកើតឡើងកាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅវេលាម៉ោង ១៤ និង០០នាទីនៅភូមិទួលសំណាង ឃុំវល្លិសរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ជនរងគ្រោះមានឈ្មោៈម៉ែន ផាន ភេទប្រុស អយុ 72ឆ្នាំ ។
លោកអធិការបានអោយដឹងថាតាមការស្រាវជ្រាវនិងត្រួតពិនិត្យលើខ្លួនសាកសពគឺជនរងគ្រោះពិតជាបានធ្លាក់ពីលើដើមចាខណៈស៊ូទៅកាន់ចុងត្នោតដើម្បីកាប់ផ្លែត្នោតយកទៅលក់ដោះស្រាយជីវភាពប្រចាំថ្ងៃពិតប្រាកដមែន។
តាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះក្នុងគោលបំណងទៅកាប់ផ្លែត្នោតដើម្បីយកមកលក់យកប្រាក់ដោះស្រាយេជិវភាពប្រចាំថ្ងៃតែជាអកុសលស្រាប់តែមានអ្នកភូមិមកប្រាប់ថាជនរងគ្រោះបានធ្លាក់ពីលើមែកចាខណះដែលគាត់បានស៊ូទៅកាន់ចុងត្នោតដើម្បីកាប់យកផ្លែមកលក់។ លោកអធិការបានបន្តថាដេីមចា មានកំពស់5ម៉ែត្រពីដីមានចំងាយ500ម៉ែត្រពីភូមិ។
ក្រោយពិនិត្យសាកសពហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិឃុំកើតហេតុ៕
ដោយ៖ សេនាស័ក្តិ