សម្តេចអគ្គមហាពញាចក្រីហេងសំរិន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ នៅវិមានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨:០០នាទី សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ នៅវិមានរដ្ឋសភា។

សម័យប្រជុំ បានធ្វើការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដែលរួមមាន ១៣ជំពូក ៣៩មាត្រា ដោយមានសមាជិកសភា ៩៧រូប លើ ៩៨រូប បានលើកដៃយល់ព្រម ។

សេចក្តីព្រាងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ជាមូលដ្ឋាននៃការអនុវត្តអភិបាលកិច្ចល្អ របស់អង្គភាពមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចមួយរឹងមាំ និងប្រកបដោយនិរន្តរភាព និងតម្លាភាព ព្រមទាំងបង្កើនគុណភាព និងសមត្ថភាពធនធានមនុស្សដើម្បីធានាកម្រិតជីវភាពនិងសុខដុមភាពរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើងជាលំដាប់។ វិស័យនេះ ក៏មានតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងការអភិវឌ្ឍកិច្ចប្រតិបត្តិការហិរញ្ញវត្ថុក្នុងប្រទេស ពិសេសធានាភាពត្រឹមត្រូវច្បាស់លាស់ និងធានានូវអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ទាំងក្នុងវិស័យ សាធារណៈ វិស័យឯកជន ស្រមតាមស្តង់ដារ មូលដ្ឋានអន្តរជាតិក្នុងក្រមខ័ណ្ឌនៃសមាហរណកម្មតំបន់ និងអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះ មានតួនាទីដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ក្នុងការជម្រុញសេដ្ឋកិច្ចជាតិឲ្យមានកំណើនជានិរន្ត និងរក្សាស្ថិរភាពសង្គម ពិសេសលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំងឈានទៅកាត់បន្ថយយ៉ាងឆាប់រហ័សនូវភាពក្រីក្ររបស់ប្រជាជន ក្រោមយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

...

  
  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print