ប៉ះទង្គិចនៅកណ្តាលរដ្ឋធានីប្រទេសឥណ្ឌូនេស៊ី​ស្លាប់មនុស្សយ៉ាងតិច៦នាក់

ចែករំលែក៖

ក្រុមឧទ្ទាមបានបើកការវាយប្រហារដោយការបាញ់កាំភ្លើង និងបំផ្ទុះគ្រាប់បែក​បណ្តាលឲ្យមនុស្សយ៉ាងតិច​៦នាក់​បាត់​បង់ជីវិត ស្ថិតនៅកណ្តាលរដ្ឋធានី​ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ។ ប៉ូលិស​ឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការវាយប្រហារនេះ​បានកើតឡើង ក្រោយមានការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធ រដ្ឋអិស្លាម(IS) ថា នឹងយកប្រទេសឥណ្ឌូនេស៊ីនេះធ្វើជាទីលាន​ប្រយុទ្ធ ។ 

ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងតំបន់បានរាយការណ៍ថា គ្រាប់បែក៦គ្រាប់បានផ្ទុះឡើង ហើយទីភ្នាក់ងារយកព័ត៌មានរ៉យទ័រ បានបញ្ជាក់ថា បានឃើញ​មនុស្ស៣នាក់បាត់បង់ជីវិត ស្របពេលដែលការផ្ទុះអាវុធនៅតែបន្តកើតឡើង​មិនព្រម​ឈប់នោះ ។ ការប៉ះទង្គិច​មួយកើតឡើងនៅហាងកាហ្វេ Starbucks ប៉ុន្តែ​នៅពេលបន្តិចក្រោយមក កងកម្លាំង​សន្តិសុខ បានចូលគ្រប់គ្រងនៅក្នុងអគារទាំងនោះ ។ ប៉ូលិសបានថ្លែងថា ប៉ូលិសដាក់ការសង្ស័យថា ជនវាយប្រហារគ្រាប់បែក​អត្តឃាតម្នាក់​បានវាយប្រហារយ៉ាងតិចមួយលើក ហើយការវាយប្រហារម្តងនេះ គឺមានក្រុមឧទ្ទាមមានគ្នាប្រមាណ១៤នាក់។

អ្នកថតរូបទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ថា កញ្ចក់ហាងកាហ្វេ Starbucks ត្រូវភ្លើងឆាបឆេះ ។ គេបានឃើញ​មនុស្ស៣នាក់បាត់បង់ជីវិតនៅលើដងផ្លូវ ។ មានការបាញ់តដៃគ្នារវាងក្រុមឧទ្ទាម និងក្រុមសន្តិសុខ​ ។ អ្នកខ្លះឈរពី​លើ​ដំបូលអគារ​ផងដែរ ។ នៅក្នុងសប្តាហ៍ថ្មីៗចុងក្រោយនេះ ប្រទេសឥណ្ឌូនេស៊ីរងការគំរាមកំហែង​ពីក្រុម​រដ្ឋអិស្លាម IS ដោយសារតែ​ប្រទេស​នេះ​បានធ្វើយុទ្ធនាការប្រឆាំងក្រុមភេរវកម្ម ។ ក្រុមប៉ូលិស​បានចាត់វិធានការចំពោះ​ជនទាំងឡាយ​ណាដែលសង្ស័យ​​មានការជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋអិស្លាម IS ។

លោក Anton Charliyan អ្នកនាំពាក្យស្នងការប៉ូលិសឥណ្ឌូនេស៊ី​បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ យើងបានទទួល​សារគំរាមមួយពីក្រុមរដ្ឋអិស្លាមថា ប្រទេសឥណ្ឌូនេស៊ី​នឹងក្លាយជាទីលាន​បង្ហូរឈាមមួយ ។ ប្រភពបន្តថា ការប៉ះទង្គិច​ខាងលើនេះ បណ្តាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត គឺប៉ូលិស៣នាក់ និងជនស៊ីវិល៣នាក់ផងដែរ ។
កងកម្លាំងសន្តិសុខរដ្ឋាភិបាលជាច្រើនរយនាក់​ត្រូវបញ្ជូនមកកាន់ទីតាំងកើតហេតុខាងលើ ដើម្បីគ្រប់គ្រងសន្តិសុខ ។
អគាររបស់អង្គការសហប្រជាជាតិស្ថិតនៅជិតកន្លែងកើតហេតុត្រូវបានបិទជាស្ថាពរ មិនអនុញ្ញាតឲ្យមានការចេញ ឬចូល​នោះឡើយ ។ មនុស្សច្រើននាក់នៅជិតកន្លែងកើតហេតុត្រូវជម្លៀសផងដែរ ។ នៅភាគខាងលិចតំបន់ជា៧យក្រុង Palmerah នោះផងដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍​មានករណី​ផ្ទុះ​គ្រាប់បែកផងដែរ ។ ប៉ូលិសអះអាងថា គេនៅមិនទាន់កំណត់ដឹងថា វាជាការវាយប្រហារភេរវកម្មនៅឡើយទេ ។

ឥណ្ឌូនេស៊ីជាប្រទេស​ដែលមានពលរដ្ឋកាន់សាសនាមូស្លីមច្រើនជាងគេបំផុតនៅក្នុងពិភពលោក ។ ពលរដ្ឋទាំងនោះ​បានមានជំនឿទៅលើសាសនាសុខៗគ្នា​តាមបែបសម័យទំនើប ។
ប្រទេសនេះ​ធ្លាប់ទទួលរងការវាយប្រហារភេរវកម្ម​ដំបូងគេគឺក្នុងឆ្នាំ២០០០​ គឺការវាយប្រហារទៅលើក្លឹបរាត្រី​មួយកន្លង​ស្ថិតនៅលើដែនកោះបាលី បណ្តាលឲ្យស្លាប់មនុស្ស២០២នាក់ ភាគច្រើន​ជាភ្ញៀវទេសចរណ៍​បរទេស ។
ជាច្រើនរួចមកហើយនាពេលកន្លងមក ប៉ូលិសបានបំផ្លាញ​ និងកម្ទេចក្រុមឧទ្ទាម​បានយ៉ាងមានប្រសិទ្ធិភាព ប៉ុន្តែ​ទោះ​បី​យ៉ាងណា ប៉ូលិស​អះអាងថា ពួកគេមានការព្រួយបារម្ភ​ជាពន្ធពេកចំពោះ​ពលរដ្ឋរបស់ខ្លួនមួយចំនួន​ដែលទើបត្រឡប់​មក​ពីចូលរួមជាមួយក្រុមរដ្ឋអិស្លាមនោះ ។
កាលពីឆ្នាំ២០០៩​ នៅក្នុងខែកក្កដា ក៏មានការវាយប្រហារ​នៅកណ្តាលទីក្រុង ហ្សាកាតា ផងដែរ គឺការបំផ្ទុះ​គ្រាប់​បែក​​នៅសណ្ឋាគារ JW Marriott និងសណ្ឋាគារ Ritz Carlton បណ្តាលឲ្យស្លាប់ និងរបួសច្រើននាក់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print