ជន​បរទេស​២​នាក់​បើក​បរ​ម៉ូតូ​ឌុប​គ្នា​តាមផ្លូវ​​ ត្រូវរ​ថយន្ត​បុក​បាក់​ក​សា្លប់​១របួ​ស១​​

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានបុកបុរសជនជាតិចិនពីរនាក់ពេលកំពុងជិះម៉ូតូឌុបគ្នា​បណ្តាល​ឲ្យដួលបាក់កស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសស្រាល ហើយរថយន្តបង្កបានបើករត់​បាត់ដោយសុវត្ថិភាព ។

សពចិន

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​​៤និង​៣០នាទី​ទៀបភ្លឺ​​ថ្ងៃ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០១៦​ នៅផ្លូវម៉ៅសេទុងត្រង់ទល់មុខ​វត្ត​ទួល​ទំពូង​  សង្កាត់​ទួល​ទំពូង​១​ ខណ្ឌ​ចំការមន​ ។

សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ​ ឡេវ​ ស៊ីងពីងភេទប្រុស​ អាយុ​៣៦ឆ្នាំ​ជនជាតិចិនមុខរបរបុគ្គលិកក្រុមហ៊ុន​នាំគ្រឿងចក្រ​ ស្នាក់នៅ​ផ្ទះ​ជួល​ ម្តុំ​ផ្សារ​ទួល​ទំពូង​ សង្កាត់​ទួល​ទំពូង​ ១​ ខណ្ឌ​ចំការ​មន​  ចំណែកអ្នករងរបួសស្រាលជាជនជាតិចិនដូចគ្នាមិនស្គាល់​ ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាជនជាតិចិន២​នាក់ខាងលើបាន ជិះម៉ូតូមួយគ្រឿងម៉ាក​ YAMAHA NOZZA​ ពណ៌ស​ពា​ក់ស្លាក់លេខ​ភ្នំពេញ​ ១BO៥៧៨៩​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅសេទុង​ ទិស​ដៅ​​​ពី​​លិច​ទៅកើត​  ។ លុះ​មកដល់​កន្លែងកើតហេតុ​ ស្រាប់​តែមានរថយន្តមិនចាំម៉ាក​ និងស្លាកលេខមួយគ្រឿង​ បានធ្វើដណើរ​​​ទិសដៅ​ស្របគ្នា​ ក្នុង​ល្បឿន​លឿ​​ន​ បានជ្រុលទៅបុក​ម៉ូតូជនរងគ្រោះពីក្រោយ  ​បណ្តាលបុរស​ជាជនជាតិ​​ចិន​ម្នាក់ ដួលបោក​បាក់កស្លាប់​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រងរបួស​ស្រាលហើយពេលនោះរថយន្ត​បង្កមិនឈប់ទេបែរជាបន្ថែម​ល្បឿន​បើករត់​គេចបាត់​ស្រមោលតែម្តង ។

ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ចនគរបាល​ជំនាញ​ចុះទៅដល់វាស់វែងនិងប្រគល់សពឲ្យ​ មិត្តភក្ដិយកទៅតម្កល់​ទុក​នៅ​វត្ត​ទួល​ទំពូង​​រង់ចាំ​ស្ថានទូតចិនមក​ពិ​​និត្យដើម្បីក្រុមគ្រួសារយកទៅធ្វើ​បុណ្យតាមប្រពៃណី។ចំ​ណែ​ក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ យកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាននគរបាលខណ្ឌចំការមន​ រង់ចាំញាតិមិត្តសព​មកទទួលយកទៅប្រើប្រាស់វិញ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print