កម្មករកំពុងឈរកូដកម្មស្រាប់តែមានជនមិនស្គាល់មុខយកថ្នាំញៀនទៅទម្លាក់ក្នុងហ្វូងកម្មករ

ចែករំលែក៖

ខេត្តកណ្តាល៖ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ខេមវើណាដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស7NG ក្នុងភូមិព្រៃចាស់ ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ប្រមាណ២០០នាក់ដឹកនាំដោយតំណាងសហជីព“សម្ពន្ធ័សហជីពបេះដូងកម្មករខ្មែរ”បាននាំគ្នាធ្វើកូដកម្មនៅខាងមុខរោងចក្រ កាលពីវេលាព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ខណៈកំពុងឈរប្រមូលផ្តុំគ្នានោះ ស្រាប់តែមានជនមិនស្គាល់មុខយកថ្នាំញៀនទៅទម្លាក់ចោលក្នុងហ្វូងកម្មករបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

20160113224608

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា កម្មករ-កម្មការិនីរោងចក្រកាត់ដេរ​សម្លៀកបំពាក់យីហោ “ខេមវើណា” ចំនួន២០០នាក់ ក្នុងចំណោមកម្មករ-កម្មការិនីចំនួន១១០០នាក់ បម្រើការងារនៅក្នុងរោងចក្របានប្រមូលផ្តុំគ្នាធ្វើកូដកម្មនៅខាងមុខរោងចក្រចាប់តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ មកម្លេះ ។ សកម្មភាពនេះដឹកនាំដោយឈ្មោះ ស៊ឹម ផល្លា ភេទប្រុស អាយុ៤៦ឆ្នាំ និងសហការីចំនួន៧នាក់ ជាតំណាងសហជីព“សម្ពន្ធ័សហជីពបេះដូងកម្មករខ្មែរ” ដើម្បីទាមទារលក្ខណ័ការងារចំនួន២៥ចំណុចពីភាគីក្រុមហ៊ុនរោងចក្រ ។

សមត្ថកិច្ចបានបន្តថា កូដកម្មទាមទារធ្វើឡើងរយៈពេលពេញមួយថ្ងៃនៅតែមិនបានសម្រេច តំណាងសហជីព ក៏បានបន្តដឹកនាំក្រុមកម្មករធ្វើកូដកម្មខាងមុខរោងចក្រនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០​១៦​ទៀត ខណៈកំពុងឈរប្រមូលផ្តុំគ្នានោះស្រាប់តែមានការភ្ញាក់ផ្អើលថា បានប្រទះឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៨កញ្ចប់តូចនៅដីក្នុងចំណោមហ្វូងកម្មករដែលកំពុងឈរធ្វើកូដកម្មនោះ ។

ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលយុត្តិធម៌ ស្រុកខ្សាច់កណ្តាលបានចុះទៅប្រមូលវត្ថុតាងនិងធ្វើការស៊ើបអង្កេតស្រាវជ្រាវ រកជនដៃដល់ដែលបានយកថ្នាំមកទម្លាក់នៅក្នុងហ្វូងកម្មករ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការតាមច្បាប់ ដោយមិនមានឃាត់ខ្លួនជនណាម្នាក់នោះទេ ៕

20160113224608 (1)

20160113224607

20160113224609

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print