គ្រួសារអ្នកមានជាច្រើននៅក្នុងប្រទេសវៀតណាមបាននាំគ្នាស្វែងរកទិញផ្លែឈើដែលមានរូបរាងជាដុំមាសនិង មានអក្សរជួនពរឆ្នាំថ្មីមានសំណាងល្អរកសុីមានបានទៀតផង។
1-ផ្លែឪឡឹកមានរាងជាដុំមាស៖ ផ្លែឪឡឹកប្រភេទនេះធ្លាប់ធ្វើព្យុះភ្លៀងនៅក្នុងទីផ្សារកាលពីឆ្នាំ២០១៤ ដោយសារតែផ្លែឪឡឹកទុំលឿងមានរូបរាងជាដុំមាស សម្រាប់យកទៅថ្វាយដល់ជីដូនជីតា ឬក៏យកទៅជូនមិត្តភក្តិសំខាន់ៗក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាមខាងមុខ។
ជាស្នាដៃឆ្នៃប្រឌិតរបស់កសិករផ្សារភ្ជាប់និងប្រពៃណី ជាមួយសម័យកាលទំនើបកម្ម ផ្លែឪឡឹក ដុំមាសប្រែក្លាយជាកាដូមានតម្លៃបំផុត និងជាសំណែនដ៏ល្អថ្វាយដល់ជីដូនជីតានាឱកាសចូលឆ្នាំប្រពៃណីរបស់ចិនវៀតណាមខាងមុខ។ តាមប្រពៃណី ផ្លែឪឡឹកគឺជាតំណាងនៃភាពថ្លៃថ្នូរ ការរកសុីមានបាន និងទទួលបានជោគជ័យគ្រប់ការងារ។
តាមការប្រកាសរបស់កសិករដែលដំាដំណាំប្រភេទនេះ ឪឡឹកដុំមាសមិនប្រើប្រាស់ជាតិគីមីក្នុងការការពារហើយ ឪឡឹកនេះអាចរក្សាទុកបាន២០ថ្ងៃ។ ដោយសារតែឪឡឹកកម្រមាន បានជាតម្លៃរបស់វាខ្ពស់កប់ពពក អ្នកមានទើបហានទិញយកទៅសែន។ ម្ចាស់ដាំដំណាំខាងលើបានឲ្យដឹងថា ឪឡឹកប្រភេទនេះមានតម្លៃក្នុងមួយគូរ ប្រមាណ ជាង១ពាន់ដុល្លារ ហើយត្រូវកម៉្មង់ទិញជាមុនទើបមាន។
ក្រៅពីផ្លែឪឡឹកក៏មានផ្លែឈឺជាច្រើនប្រភេទទៀតដែលកំពុងតែពេញនិយមនៅលើទីផ្សាថ្ងៃចូលឆ្នាំ ក្នុងនោះមានផ្លៃក្រូចថ្លុងជាដើម ។ អ្នកដាំចំការបានខិតខំឆ្នៃប្រឌិត ផ្លែឈើប្លែកៗសម្រាប់លក់នៅក្នុងរដូវបុណ្យចូលឆ្នាំចិន ដោយសារតែវាមានខ្ពស់និងមានទីផ្សារសប្បូរបែបទៀតផង។ អ្នកដាំមិនចាំបាច់យកទៅលក់ឡើយគឺអតិថជននឹងទៅរកទិញដល់កន្លែង។