ភ្នំពេញ៖ ឃ្លាំងស្តុបគ្រឿងអេឡិចត្រូនិចនិងខ្សែកាប ២ទីតាំងផ្សេងគ្នាក្នុងមូលដ្ឋានសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលគេស្គាល់ថាជារបស់លោកឧកញ៉ាហេង ចំណូល និងលោកឧកញ៉ា គិតសែន សូរិយា ហើយក្រោយពីកំលាំងគយចុះត្រួតពិនិត្យរួចរកឃើញថាសុទ្ធតែមានបង់ពន្ធត្រឹមត្រូវទាំងអស់ ។
លោក ខាំ សុផារី ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំ កម្លាំងគយនិងរដ្ឋាក ចល័តសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករានិងកងរាជអាវុធហ្ថតទទួលគោក ចុះប្រតិបត្តិការត្រួតពិនិត្យ ក្នុងប្រតិបត្តិការណ៍នេះផងដែរគឺធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។
ដោយទីតាំងទី១ ចុះពិនិត្យឆែកឆេរ ឃ្លាំងផ្ទុកសម្ភារៈគ្រឿងអេឡិចត្រូនិក លេខ៤៨ ផ្លូវ៣១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាឃ្លាំងរបស់ ឧកញ៉ា សែន សូរិយា និងទី២ ឆែកឆេរ ឃ្លាំងផ្ទុកខ្សែកាបអេឡិចត្រូនិក ផ្ទះលេខ១៨ ផ្លូវ៣២៧កែង៥៩៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាឃ្លាំងរបស់ក្រុមហ៊ុនរបស់លោកឧញ៉ាក ហេង ចំណូល ។
មន្រ្តីគយនិងរដ្ឋាករចល័ត បានឲ្យដឹងថា ឃ្លាំងផ្ទុកទីតាំងទី១និងទី២ខាងលើនេះ គឺត្រួតពិនិត្យរួចរកឃើញថាសុទ្ធតែមានបង់ពន្ធត្រឹមត្រូវទាំងអស់ រួមទាំងឯកសារច្រើនទៀតទើបកម្លាំងគយមិនបានរឹបអូសយកវត្ថុតាំងអ្វីនោះទេ ។
មន្រ្តីដដែរ បានបន្តទៀតថាចំពោះករណីទំនិញ ;រថយន្ត និងគ្រឿងអេឡិចត្រូនិច ទាំងអស់ដែលនាំចូលមកមិនទាន់បង់ពន្ធនោះ សូមអញ្ចើញទៅបង់ពន្ធឲ្យទាន់ពេលវេលា ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករទុករយៈពេលឲ្យម្ចាស់អាជីវកម្មទាំងអស់ចូលបង់ពន្ធរហូតដល់ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៦ ដើម្បីឲ្យម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវតែចូលមកបង់ពន្ធចូលរដ្ឋ បើពុំដូច្នេះទេនិងចុះអនុវត្តតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា